មគ្គុទេ្ទសក៍សម្រាប់កញ្ចប់កម្មវិធីអំណានថ្នាក់ទី១
Topic outline
-
-
សេចក្តីណែនាំ
ក្នុងផ្នែកទី១នេះ លោកគ្រូ អ្នកគ្រូនឹងស្វែងយល់ពីរបៀបប្រើប្រាស់វគ្គសិក្សានេះ ស្វែងយល់ពីកម្មវិធីកញ្ចប់អំណាន និង ការបែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ។ ចុចលើមេរៀននីមួយៗ តាមលំដាប់លំដោយ និងបញ្ចប់សំណួរដែលមាននៅក្នុងមេរៀននីមួយៗ ដើម្បីបន្តទៅមុខ។
-
សេចក្តីណែនាំ
ក្នុងផ្នែកទី២នេះ លោកគ្រូ អ្នកគ្រូនឹងត្រូវបានណែនាំឲ្យស្គាល់ពីសមាសធាតុទាំង ៥ នៃអំណាន និងគោលការណ៍ គ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើ ដែលជាគោលការណ៍ចំបងក្នុងការបង្រៀនបំណិនថ្នាក់ដំបូង។ ដូចក្នុងផ្នែកទី១ ដែរ សូមលោកគ្រូអ្នកគ្រូ មើលវីដេអូក្នុងមេរៀននីមួយៗ រួចឆ្លើយសំណួរចុងមេរៀន ។
-
សេចក្តីណែនាំ
ក្នុងផ្នែកនេះ លោកគ្រូអ្នកគ្រូ នឹងមើលពីលំនាំបង្រៀនសម្រាប់ប្រភេទមេរៀននីមួយៗក្នុងថ្នាក់ទី១ ។ មេរៀននីមួយៗ មានប្រភេទសកម្មភាពគោលស្រដៀងៗគ្នា ។ ក្នុងមេរៀនទី១ យើងនឹងលើកយកសកម្មភាពទាំងអស់មកបង្ហាញលោកគ្រូ អ្នកគ្រូ ហើយសម្រាប់មេរៀនបន្តបន្ទាប់យើងនឹងច្រោះយកតែសកម្មភាពដែលខុសគ្នាប៉ុណ្ណោះ ។ សូមចាប់ផ្តើមពី សេចក្តីសង្ខេបអំពីលំនាំបង្រៀន ខាងក្រោម។
-
សេចក្តីណែនាំ
ផ្នែកទី៤នេះ មានធនធានជំនួយផ្សេងៗ ដែលមានប្រយោជន៍សម្រាប់សកម្មភាពបង្រៀន ប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ។ ធនធានទាំងនោះរួមមាន លំនាំរំលឹកមេរៀន ការធ្វើតេស្ត ការអប់រំបរិយាបន្ន និងការគាំទ្រគ្រូ ។