
នៅក្នុងវគ្គសិក្សា "ការបង្កើនប្រសិទ្ធភាពនៃវិធីសាស្ត្របង្រៀន" ដែលមានការអនុវត្តជាក់ស្តែងនេះ អ្នកសិក្សានឹងបានអនុវត្តវិធីសាស្ត្របង្រៀនច្បាស់ៗទាក់ទងនឹងវិធីសួរសំណួរ ការបង្កើតនិងគ្រប់គ្រងសិស្សជាក្រុម ការវាយតម្លៃសម្រាប់ការកែលម្អ ការស្វែងយល់ពីដំណើរការលូតលាស់ផ្នែកខួរក្បាលនិងការចងចាំរយៈពេលខ្លីនិងវែងរបស់កុមារ និងបច្ចេកទេសផ្សេងៗជាច្រើនទៀត។ ក្នុងអំឡុងពេលសិក្សានិងអនុវត្តក្នុងវគ្គសិក្សានេះ អ្នកសិក្សានឹងទទួលបានមតិកែលម្អជាប្រចាំដែលនឹងជួយឱ្យបានសម្រេចគោលដៅកែលម្អដែលខ្លួនបានកំណត់ និងជម្រុញលទ្ធផលសិក្សារបស់សិស្សឱ្យប្រសើរឡើង។ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសិក្សា កិច្ចការដែលត្រូវធ្វើសម្រាប់ឆ្លុះបញ្ចាំងអំពីការយល់ដឹងក្នុងវគ្គសិក្សានេះ អ្នកសិក្សាត្រូវប្រើប្រាស់បច្ចេកទេសបង្រៀនទាំងនេះនៅក្នុងថ្នាក់ដែលខ្លួនបង្រៀនផ្ទាល់។
- គ្រូ: Mom Vichettra
- គ្រូ: mony prum
- គ្រូ: Prom Borath
- គ្រូ: កេត ធីតា
- គ្រូ: ជា បញ្ញា
- គ្រូ: ជឹង លីដា
- គ្រូ: ញឹម ស៊ាងលាភ
- គ្រូ: ផល្លា សុម៉ាលីណា