សំណួរញឹកញាប់ពីអ្នកផ្តល់វគ្គសិក្សា
តើខ្ញុំត្រូវតែរៀនវគ្គសិក្សាមគ្គុទេ្ទសន៍សម្រាប់អ្នកបង្កើតវគ្គសិក្សា ដើម្បីអាចក្លាយជាអ្នកបង្កើតវគ្គសិក្សា?
ទោះជាយ៉ាងណា យើងក៏អាចលើកលែងការទាមទារនេះបានដែរក្នុងករណី៖
- លោកអ្នកអាចបង្ហាញពីបទពិសោធន៍របស់អ្នកក្នុងការបង្កើតវគ្គសិក្សា និងដំណើរការវគ្គសិក្សាលើថ្នាល Moodle
- វគ្គសិក្សារបស់អ្នកនឹងត្រូវបានគាំទ្រដោយក្រុមការងារថ្នាលអភិវឌ្ឍសមត្ថភាព (ទាមទារការព្រមព្រៀងជាមុន)
តើសមាជិកនៃស្ថាប័នរបស់ខ្ញុំគ្រប់គ្នាត្រូវតែរៀនវគ្គសិក្សាមគ្គុទ្ទេសន៍ដែរទេ?
នៅពេលបង្កើត និងដំណើរការវគ្គសិក្សា ស្ថាប័ននីមួយៗគួរតែស្វែងរកការគាំទ្រពីអ្នកដែលបានបញ្ចប់វគ្គសិក្សាមគ្គុទ្ទេសន៍ ។
វគ្គសិក្សារបស់ខ្ញុំត្រូវបានអនុម័តក្រេឌីតដោយការិយាល័យគ្រប់គ្រងអវប តើខ្ញុំត្រូវធ្វើអ្វីទៀតដើម្បីដំណើរការវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព?
ដើម្បីប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាពក្នុងការដំណើរវគ្គសិក្សាមានក្រេឌីតរបស់លោកអ្នក លោកអ្នកត្រូវតែជាសមាជិកអ្នកផ្តល់វគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព ហើយត្រូវស្នើដំណើរវគ្គសិក្សា។
តើសិក្ខាកាមត្រូវចុះឈ្មោះនៅទីណារវាងថ្នាល HRCPD និងថ្នាលអភិវឌ្ឍសមត្ថភាព?
តើខ្ញុំត្រូវតែរៀបចំវគ្គសិក្សាមុននឹងដាក់ពាក្យស្នើដំណើរការវគ្គសិក្សាលើថ្នាលឬ?
តើខ្ញុំបង្កើតវគ្គសិក្សានៅកន្លែងណា?
វគ្គសិក្សារបស់ខ្ញុំត្រូវបានបង្កើតនៅលើថ្នាល Moodle ដទៃ។ តើវាអាចដំណើរការលើ MOEYS CDP ទេ?
ប្រសិនបើអ្នកប្រើប្រាស់ប្រភេទសកម្មភាពស្តង់ដាររបស់ Moodle នោះវគ្គសិក្សារបស់អ្នកគួរតែមិនមានបញ្ហាទេនៅពេលដាក់ដំណើរការលើថ្នាល MOEYS CDP ។ ប៉ុន្តែរូបរាងអាចខុសគ្នាខ្លះៗ ព្រោះនៅលើថ្នាលអភិវឌ្ឍសមត្ថភាព យើងបានបង្កើតនូវស្បែកថ្មី ដោយយោងទៅតាមស្បែកស្តង់ដារ ហើយបន្ថែមមុខងារមួយចំនួនដើម្បីឆ្លើយតបនឹងតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់ ជាពិសេសធ្វើយ៉ាងណាឲ្យវាងាយស្រួលប្រើនៅលើឧបករណ៍អេក្រង់ចង្អៀត។ យើងសូមលើកទឹកចិត្តឲ្យអ្នកតេស្តវគ្គសិក្សារបស់អ្នកនៅលើ MOEYS CDP Playground ហើយធ្វើការកែសម្រួលផ្សេងៗមុននឹងបញ្ចូលទៅកាន់ថ្នាល MOEYS CDP ផ្លូវការ ។
ប្រសិនបើអ្នកប្រើកម្មវិធីបន្ថែមដទៃ សូមទាក់ទងក្រុមការងារថ្នាល ដើម្បីឲ្យយើងវាយតម្លៃកម្មវិធីបន្ថែមដែលអ្នកប្រើ ហើយសម្រេចថាយើងគួរតែ ឬអាចដំឡើងកម្មវិធីបន្ថែមនោះដែរឬទេ។
ជម្រើសមួយទេ ជាពិសេសសម្រាប់ករណីដែលវគ្គសិក្សា ឬថ្នាលរបស់អ្នកមានជាប់កិច្ចព្រមព្រៀងកម្មសិទ្ធបញ្ញាផ្សេងៗ លោកអ្នកអាចបង្ហាញវគ្គសិក្សារបស់អ្នកក្នុងថ្នាលរបស់យើងដើម្បីឲ្យគេអាចចុះឈ្មោះចូលរៀនបាន បន្ទាប់មកអ្នកអាចបង្វែរអ្នកចូលរៀនរបស់អ្នកទៅកាន់ថ្នាលរបស់អ្នក ដោយប្រើ LTI (Learning Tool Interoperability) ។ ការធ្វើបែបនេះធានាថារាល់ទិន្នន័យចុះឈ្មោះ ពិន្ទុ ការផ្តល់ក្រេឌីត ឬសញ្ញាប័ត្រនៅតែប្រព្រឹត្តទៅនៅលើថ្នាលអភិវឌ្ឍសមត្ថភាព ខណៈដែលមាតិកា និងសកម្មភាពសិក្សាផ្សេងៗត្រូវបានដំណើរការលើថ្នាលរបស់អ្នក។