HRCPD គឺជាកម្មវិធីទូរស័ព្ទសម្រាប់គ្រប់គ្រងសកម្មភាពអវប សម្រាប់បុគ្គលិកអប់រំនៃក្រសួងអប់រំ។ ដើម្បីអាចស្នើ និងទទួលបានក្រេឌីតក្រោយបញ្ចប់វគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព លោកអ្នកត្រូវមានគណនី HRCPD និងភ្ជាប់គណនីនេះនឹងគណនីក្នុងថ្នាលអភិវឌ្ឍសមត្ថភាព។ 

សូមជម្រាបជូនថាក្នុងករណីដែលលោកអ្នកមិនទាន់មានគណនី HRCPD ទេ លោកអ្នកអាចបង្កើតដោយខ្លួនឯងបាន។ ក្នុងករណីដែលលោកអ្នកព័ត៌មានគណនីរបស់អ្នកដូចជាឈ្មោះអ្នកប្រើ ឬពាក្យសម្ងាត់ សូមទាក់ទងទៅកាន់មន្ត្រីក្នុងស្ថាប័នរបស់អ្នកដែលទទួលបន្ទុកប្រព័ន្ធ HRMIS ។

វីដេអូខាងក្រោមនឹងបង្ហាញលោកអ្នកពីរបៀបភ្ជាប់គណនីនេះ។

លោកអ្នកអាចភ្ជាប់គណនី HRCPD តែម្តង និងជាមួយគណនីមួយប៉ុណ្ណោះក្នុងថ្នាលអភិវឌ្ឍសមត្ថភាព។ នេះមានន័យថា ក្នុងករណីដែលលោកអ្នកបានបង្កើតគណនីលើសពីមួយក្នុងថ្នាលអភិវឌ្ឍសមត្ថភាព ចូរចងចាំគណនីដែលលោកអ្នកប្រើប្រាស់ដើម្បីភ្ជាប់នឹង HRCPD ហើយមានតែគណនីនេះទេដែលអាចស្នើក្រេឌីតអវបបាន។
Last modified: Tuesday, 28 November 2023, 6:57 PM