វគ្គបណ្ដុះបណ្ដាលនេះ (Game Changers Coalition) មានគោលបំណងជាពិសេសក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីជំទង់ ដោយផ្តោតលើការផ្សារភ្ជាប់គម្លាតយេនឌ័រនៅក្នុងឧស្សាហកម្មហ្គេម។ កម្មវិធីនេះ ផ្ដល់ឱ្យសិស្សនូវការសិក្សាបែបគម្រោង រៀនតាមរយៈការរៀន និងលេង ដោយបង្កើតហ្គេមនៅលើកុំព្យូទ័រ ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍ និងក្នុងសកលលោក។
ក្រសួងអប់រំ យុវជន និងកីឡា មានបំណងលើកទឹកចិត្តដល់សាលារៀនក្នុងការអនុវត្តអប់រំបច្ចេកវិទ្យានេះជាកម្មវិធីក្រៅម៉ោងសិក្សានៅតាមសាលារៀន ដោយកម្មវិធីនេះផ្ដល់នូវចំណេះដឹងដល់សិស្សផ្នែកអភិវឌ្ឍជំនាញបច្ចេកវិទ្យាកុំព្យូទ័រ ដូចជាការសរសេរកូដ ការរចនា ដោះស្រាយបញ្ហា មានគំនិតច្នៃប្រឌិតបង្កើតថ្មីការចេះសហការគ្នាធ្វើការជាក្រុម និងផ្ដល់ឱកាសការងារ រួមទាំងជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត។
បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមអាច
• មានសមត្ថភាពក្នុងការអភិវឌ្ឍហ្គេម
• ការបង្កើនការចូលរួមនៃសិស្សក្នុងការសិក្សារកម្មវិធីអប់រំបង្កើតហ្គេម
• ជំនាញបង្កើតហ្គេមសម្រាប់ការអប់រំបំណិនជីវិតតាមមូលដ្ឋាន
• ជួយជំរុញការអនុវត្តការអប់រំមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាដល់លោកគ្រូ អ្នកគ្រូ
• ទទួលបានជំនាញឌីជីថលថ្មីៗ សម្រាប់ជំនួយដល់បង្រៀនមុខវិជ្ជាបំណិនជីវិត
• ទទួលបានវិធីសាស្រ្ដបង្រៀន ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា
• អាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន
• លោកគ្រូ អ្នកគ្រូ អាចលើកទឹកចិត្តគ្រូបង្រៀនដទៃក្នុងសហគមន៍ឱ្យចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សិស្សានុសិស្ស។
• ការបង្កើនការចូលរួមនៃសិស្សក្នុងការសិក្សារកម្មវិធីអប់រំបង្កើតហ្គេម
វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) ។
- គ្រូ: Tha Sok
- គ្រូ: Visalpech Sokha
- គ្រូ: គួច កំណប់
- គ្រូ: ជឹម ចិន
- គ្រូ: សឿង ចាន់ថូ
- គ្រូ: សេង ស៊ីណែត