តាមរយៈការសិក្សាម៉ូឌុលនេះអ្នកនឹងទទួលបានការណែនាំអំពីបច្ចេកវិទ្យាដែលគេប្រើជាទូទៅ នៅក្នុងវិស័យការសិក្សាតាមរយៈអេឡិចត្រូនិក ។ វគ្គសិក្សានេះ នឹងផ្ដល់នូវចំណេះដឹងសំខាន់ៗជាគោលក៏ដូចជាគោលការណ៍ណែនាំមួយចំនួន ក្នុងការជ្រើសរើសបច្ចេកវិទ្យាឲ្យបានសមស្របសម្រាប់បម្រើឲ្យដំណើរការការសិក្សាតាមរយៈអេឡិចត្រូនិក ។
បន្ទាប់ពីរៀបរាប់ត្រួសៗអំពីបច្ចេកវិទ្យានៃការសិក្សាតាមរយៈអេឡិចត្រូនិក យើងនឹងពិនិត្យមើលអំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ទាំងខាងភាគីស្ថាប័នផ្ដល់ការសិក្សាតាមរយៈអេឡិចត្រូនិក និងភាគីអ្នកសិក្សា ។ បន្ទាប់មក យើងនឹងមើលទៅលើបញ្ហាស្តង់ដារកម្មខ្លឹមសាររៀនក្នុងការសិក្សាតាមរយៈអេឡិចត្រូនិក ហើយបន្ទាប់មកទៀត យើងនឹងស្វែងយល់អំពីវិបបីចុចសូន្យ (Web 3.0) និងជាចុងក្រោយ យើងនឹងសិក្សាត្រួសៗអំពីកម្មវិធីកូដបើកចំហនិងឥតគិតថ្លៃ សម្រាប់ការសិក្សាតាមរយៈអេឡិចត្រូនិក ។
យុទ្ធសាស្ត្រដែលអាចជួយឲ្យការអនុវត្តការសិក្សាតាមរយៈអេឡិចត្រូនិកសម្រេចទៅបានជោគជ័យ អាចនឹងបានមកពី ការសម្រេចចិត្តទៅលើផ្នែកថវិកា ក្រុមគោលដៅជាយុទ្ធសាស្ត្រ ព័ត៌មានស្ដីអំពីវគ្គសិក្សា និងការសម្រេចចិត្តទៅលើផ្នែកបច្ចេកវិទ្យា ។
យើងសង្ឃឹមថា លោកអ្នកនឹងរីករាយក្នុងការសិក្សា និងក្រេបជញ្ជក់យកចំណេះដឹងពីម៉ូឌុលនេះ
- គ្រូ: សុំ ថាច