
មុខវិជ្ជានេះនឹងផ្តល់ជូនសិក្ខាកាមនូវទិដ្ឋភាពទូទៅពីទ្រឹស្តី និងការអនុវត្តនៃការគ្រប់គ្រងថ្នាក់រៀននៅកម្រិតបឋមសិក្សាដោយផ្ដោតលើបំណិនសំខាន់ៗដូចជា ការញែកភាពខុសគ្នា ការបែងចែកក្រុមដែលមានភាពបត់បែន ការប្រើប្រាស់វិន័យបែបវិជ្ជមាន ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងទីតាំងបង្រៀននិងរៀន។ លើសពីនេះទៅទៀត សិក្ខាកាមនឹងទទួលបានចំណេះដឹងលើការបង្កើតនិងទ្រទ្រង់ថ្នាក់រៀនដោយការយកចិត្តទុកដាក់ដើម្បីសម្រេចលទ្ធផលនៃការសិក្សា ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាននៅក្នុងថ្នាក់ ការស្គាល់សិស្សនិងតម្រូវការរបស់ពួកគេ និងការញែកភាពខុសគ្នាក្នុងការបង្រៀននិងរៀន ពន្យល់ពីទំនាក់ទំនងពីភាពខុសគ្នា និងការរៀបចំក្រុម រួមទាំងពន្យល់ពីបច្ចេកទេសក្នុងការរៀបចំក្រុមដែលបង្កលក្ខណៈងាយស្រួលដល់ការបង្រៀននិងរៀន។ ជាមួយគ្នានេះដែរ សិក្ខាកាមក៏នឹងទទួលបាននូវចំណេះដឹងលើវិធីជំរុញឱ្យមានឥរិយាបថវិជ្ជមាន និងវិធីបញ្ចៀសការប្រើប្រាស់ទណ្ឌកម្ម ដោយស្គាល់ពីឫសគល់នៃការបង្កើតកំហុសរបស់សិស្ស ជំរុញលើកទឹកចិត្តគ្រូបង្រៀនឱ្យប្រើប្រាស់ពេលវេលាបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងសកម្មភាពបង្រៀននិងរៀន វិធីដែលគ្រូអាចប្រើប្រាស់ទីតាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀនឱ្យមានប្រសិទ្ធភាព។ ក្រោយពេលបញ្ចប់វគ្គនេះ សិក្ខាកាមនឹងមានសមត្ថភាពអភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ជ្រាបយុទ្ធវិធីក្នុងការគ្រប់គ្រងថ្នាក់រៀន ទៅក្នុងដំណើរការបង្រៀននិងរៀន ឱ្យបានសមស្របទៅតាមសមត្ថភាពសិស្ស និងស្ថានភាពថ្នាក់រៀនប្រកបដោយភាពបត់បែន។
- គ្រូឧទ្ទេស: ចេង វិច្ឆិកា
- គ្រូឧទ្ទេស: ឆុំ គន្ធី
- គ្រូឧទ្ទេស: ផេង សុខេម៉ា
- គ្រូឧទ្ទេស: សយ ភត្រ្តា
- គ្រូឧទ្ទេស: សោភ័ណ សុភ័ក្ត្រ
- គ្រូឧទ្ទេស: អ៊ូ ស៊ីថា