
វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅពីទ្រឹស្តី និងការអនុវត្តនៃការគ្រប់គ្រងថ្នាក់រៀននៅកម្រិតបឋមសិក្សា។ ខ្លឹមសារនិងបំណិនសំខាន់ៗដែលវគ្គផ្តោតលើរួមមាន៖
មុខវិជ្ជានេះផ្តោតទៅលើបញ្ញតិ្តគរុកោសល្យសំខាន់ៗ មួយចំនួនដែលប្រើនៅក្នុងការបង្រៀនវិទ្យាសាស្រ្តបឋម ដូចជា បញ្ញត្តិភាន់ច្រឡំ (Naïve Concept) តុក្កតាគំនិត (concept cartoon), ផែនទីបញ្ញត្ត (concept map),ជាដើម ដែលជាមូលដ្ឋានសំខាន់ក្នុងការស្វែងយល់ពីចំណេះដឹង និងការយល់ដឹងរបស់សិស្សលើបញ្ញត្តិវិទ្យាសាស្រ្ត មុននឹងចាប់ផ្តើមការបង្រៀនមេរៀនវិទ្យាសាស្រ្ត។ ជាមួយគ្នានេះដែរ មុខវិជ្ជានេះនឹងផ្តល់នូវចំណេះដឹងមូលដ្ឋាន ពីដំណើរការនៃការរៀបចំខ្លឹមសារមេរៀន និងវិធីសាស្រ្តបង្រៀន និងរៀនតាមទ្រឹស្តីស្ថាបនានិយម (Constructivism)។
មុខវិជ្ជានេះដែរក៏ផ្តោតសំខាន់ទៅលើវិធីសាស្រ្តបង្រៀនបែបសកម្ម (ការបង្រៀន និងតាមបែបរិះរក (IBL), ការអប់រំ STEM ការបង្រៀននិងរៀបតាមរយៈការដោះស្រាយបញ្ហា) និងការអនុវត្តបង្រៀនសាកល្បង ដោយពិចារណាដាក់បញ្ចូលនូវបញ្ញត្តិគរុកោសល្យ និងជ្រើសរើសវិធីសាស្រ្តបង្រៀនសមស្របនឹងខ្លឹមសារមេរៀនវិទ្យាសាស្រ្ត។ បន្ថែមពីនេះ មុខវិជ្ជានេះ ក៏បង្ហាញពីវិធីមួយចំនួន ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ដូចជា សម្ភារៈសុំជំនួយ, បណ្ណតួនាទី, របៀបក្នុងការបែងចែកក្រុមមានភាពបត់បែន។
ក្នុងផ្នែកសិក្សាពីចម្ងាយ សិក្ខាកាមត្រូវសិក្សាដោយផ្ទាល់ខ្លួនតាមពេលវេលាកំណត់ពីវគ្គសិក្សាតាមរយៈការទាញយកឯកសារស្វ័យសិក្សា ការអនុវត្តតេស្តខ្លី ការផ្តល់ឯកសារជាកិច្ចការត្រឡប់មកវិញនៅក្នុងថ្នាល ដោយត្រូវឱ្យសិក្ខាកាមត្រូវសិក្សាស្វែងយល់ខ្លឹមសារមេរៀនតាមផ្នែកonline ហើយត្រូវបានវាយតម្លៃការបញ្ជប់វគ្គនីមួយៗតាមរយៈថ្នាលនេះផងដែរ
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាម នឹងមានសមត្ថភាពអភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ជ្រាបយុទ្ធវិធីក្នុងការគ្រប់គ្រងថ្នាក់ទាំងប្រាំប្រធានបទ ទៅក្នុងដំណើរការបង្រៀន និងរៀន។ ការរៀបចំសិស្សឱ្យធ្វើការជាដៃ និងសកម្មភាពរៀននឹងអាចជួយសិស្សឱ្យរៀនបាននិងអាចជួយគ្នាទៅវិញទៅមកបាន។
- គ្រូឧទ្ទេស: ចេង វិច្ឆិកា
- គ្រូឧទ្ទេស: ឆុំ គន្ធី
- គ្រូឧទ្ទេស: ផេង សុខេម៉ា
- គ្រូឧទ្ទេស: សោភ័ណ សុភ័ក្ត្រ
- គ្រូឧទ្ទេស: អ៊ូ ស៊ីថា