
សូមស្វាគមន៍លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាម!
វគ្គបណ្ដុះបណ្ដាលស្តីពី "អន្តរកម្មរវាងព័ត៌មានវិទ្យា និងការបង្រៀននិងរៀនសម្រាប់គ្រូបឋមសិក្សា" គឺមានគោលដៅធ្វើឱ្យប្រសើរឡើងនូវជំនាញ និងចំណេះដឹងរបស់គ្រូបឋមសិក្សាក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន និងធ្វើទំនើបកម្មការសិក្សារបស់សិស្ស។ វគ្គនេះផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត ដោយមានគោលបំណងជាក់លាក់៖
បង្កើនសមត្ថភាពគ្រូបង្រៀន៖ ជួយឱ្យគ្រូបឋមសិក្សាយល់ដឹង និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងថ្នាលឌីជីដលដូចជា កុំព្យូទ័រ កម្មវិធីអប់រំ ធនធានអនឡាញនិងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរៀបចំមេរៀនឱ្យមានភាពទាក់ទាញ និងប្រសិទ្ធភាព។
លើកកម្ពស់អន្តរកម្មក្នុងការសិក្សា៖ បង្កើតបរិយាកាសសិក្សាដែលជំរុញលើកទឹកចិត្តឱ្យសិស្សចូលរួមយ៉ាងសកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្ហាញរូបភាព វីដេអូ ឬល្បែងសិក្សាអប់រំ ដែលជួយឱ្យការរៀនសូត្រកាន់តែមានភាពរស់រវើក។
អភិវឌ្ឍបំណិនសតវត្សទី២១៖ ផ្តល់ឱកាសឱ្យគ្រូបង្រៀនរៀនពីរបៀបបញ្ជ្រាបបំណិនសំខាន់ៗដូចជា ការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)ដើម្បីរៀបចំសិស្សឱ្យត្រៀមខ្លួនសម្រាប់សង្គមឌីជីថល។
សម្រួលការគ្រប់គ្រងថ្នាក់រៀន៖ ណែនាំគ្រូបង្រៀនឱ្យប្រើឧបករណ៍ឌីជីថលសម្រាប់តាមដានវឌ្ឍនភាពរបស់សិស្ស ការវាយតម្លៃ និងការរៀបចំផែនការមេរៀនកាន់តែមានប្រសិទ្ធភាព។
លើកទឹកចិត្តឱ្យមានការច្នៃប្រឌិត៖ ជំរុញគ្រូបង្រៀនឱ្យបង្កើតមេរៀនតាមទម្រង់ឌីជីថល និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ថ្មីៗ ដើម្បីបំផុសគំនិតច្នៃប្រឌិតដល់គ្រូបង្រៀន និងសិស្ស។ នេះជាផ្នែកមួយនៃវគ្គសិក្សាស្តីពីអន្តរកម្មរវាងព័ត៌មានវិទ្យា និងបង្រៀននិងរៀនសម្រាប់គ្រូបឋមសិក្សាដែលរៀបចំឡើងតាមបែបចម្រុះ (blended learning) ដោយរួមមានការសិក្សាពីចម្ងាយតាមបែបសមកាល (synchronous) និងអសមកាល (asynchronous) ។ សម្រាប់ផ្នែកនៃការសិក្សាពីចម្ងាយនេះចែកចេញជា១២មេរៀន។
- គ្រូឧទ្ទេស: Choiy Ray
- គ្រូឧទ្ទេស: គង់ យូ
- គ្រូឧទ្ទេស: ញ៉ែម សារិទ្ធ
- គ្រូឧទ្ទេស: នួន សារ៉ាត់
- គ្រូឧទ្ទេស: សំអន លក្ខ័មុនី
- គ្រូឧទ្ទេស: ស្រី សុផានី