
ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣ ដើម្បីឱ្យអង្គភាពក្រោមឱវាទអនុវត្ត ក្នុងគោលបំណងសម្រេចបាននូវគោលនយោបាយសំខាន់ៗទាំងពីរ។ ការអភិវឌ្ឍផែនការនេះ មានគោលបំណងឆ្លើយតបទៅនឹងបរិបទតំបន់ សកលលោក ដែលបានកំណត់វិសាលភាពកាន់តែទូលាយជាងមុន សំដៅលើកកម្ពស់គុណភាពប្រកបដោយបរិយាបន្ន និងការសិក្សាពេញមួយជីវិត ក្នុងក្របខណ្ឌទូលាយ គ្របដណ្តប់លើគ្រប់ទិដ្ឋភាព និងកម្រិតនៃការអប់រំ ជាពិសេសស្របនឹងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
- គ្រូ: ឈុន រិទ្ធី