
វគ្គសិក្សាស្ដីពីស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀនមានគោលបំណងផ្ដល់ជូនសិក្ខាកាមនូវទិដ្ឋភាពទូទៅ គោលបំណង អត្ថប្រយោជន៍ និងសមាសភាពសំខាន់ៗទាំងបួននៅក្នុងស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន។ សិក្ខាកាមនឹងសិក្សាស្វែងយល់អំពីទ្រឹស្ដីសំខាន់ៗក្នុងមុខវិជ្ជាចិត្ត-គរុកោសល្យ វិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយភាពវិជ្ជមាន។ លើសពីនេះ ពួកគាត់ក៏អាចបង្កើនសមត្ថភាពក្នុងការវាយតម្លៃការសិក្សារបស់សិស្ស និងការបង្កើតផែនការមេរៀនប្រកបដោយភាពច្នៃប្រឌិតផងដែរ។ ជាពិសេស ការសិក្សានេះនឹងអាចជួយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និងការប្តេជ្ញាចិត្តរបស់គ្រូបង្រៀនក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្ស។
- គ្រូ: ម៉ាម ណារ៉ុង
- គ្រូ: សុទ្ធ សុខនីន