អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

មុខវិជ្ជាកម្មវិធីសិក្សា និងវិភាគកម្មវិធីសិក្សាកម្រិតបឋមសិក្សាមានគោលបំណងផ្ដល់ជូនសិក្ខាកាម នូវនិយមន័យ ប្រភេទ គោលការណ៍ បញ្ញត្តិសំខាន់ៗ ទ្រឹស្តី និងសមាសភាគនៃកម្មវិធីសិក្សា។ លើសពីនេះ ទៅទៀតមុខវិជ្ជានេះ ជួយ​គ្រូ​បង្រៀនកម្រិត​បឋម​សិក្សា​ឱ្យ​​យល់​ដឹង ស៊ី​ជម្រៅ​​អំពី​ក្របខណ្ឌកម្មវិធីសិក្សា ​ចំណេះ ទូទៅ និង​កម្មវិធី​សិក្សាលម្អិត​ចំណេះ​ទូទៅ​​សម្រាប់មុខ​វិជ្ជាភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្ត្រ​ និងភាសាបរទេសនៅ​​កម្រិត​បឋម​សិក្សា​ ដើម្បី​ពង្រឹង​​គុណភាពនៃការបង្រៀននិងរៀន។ វគ្គសិក្សា​នេះ​នឹង ​វិភាគ​លើ​កម្មវិធីសិក្សា​លម្អិតចំណេះ​ទូទៅ​​ដោយ​ផ្ដោត​លើ​​វិសមាសភាគទាំងបីនៃគោលបំណង តាម​កម្រិត​ថ្នាក់​ និង​មុខវិជ្ជា​នីមួយៗ ​​​ទំនាក់​ទំនង​នៃ​ខ្លឹមសារ​ដែល​កុមារ​ត្រូវ​​សិក្សា​ពីកម្រិត​ថ្នាក់​មួយ​ទៅ​កម្រិត​ ថ្នាក់​មួយ​ទៀត និង​ការ​ជ្រើស​រើស​​វិធីសាស្ត្រ​​បង្រៀន​​​និងសម្ភារឧបទេស​សម្រាប់គាំទ្រ​ដល់​​ការ​បង្រៀន​និង​រៀន នៅ​​បឋមសិក្សា ​កម្រិត​ទាប (ថ្នាក់​ទី១ដល់ទី៣) និង​បឋមសិក្សា​កម្រិត​ខ្ពស់ (ថ្នាក់​ទី៤ដល់ទី៦) ប្រកបដោយ បរិយាបន្ន។  ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្សា​នេះ​សិក្ខាកាម​នឹង​បកស្រាយ​បាន​អំពី​ខ្លឹមសារ​រួម​ក្នុងកម្មវិធីសិក្សាដែល​កុមារ​ត្រូវ​សិក្សា​នៅ​បឋមសិក្សា ជ្រើសរើស​​សម្ភារៈឧបទេស ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន និងការវាយតម្លៃ​ដែល ​មានភាព​បត់បែន ​សមស្របកម្រិត និងសមត្ថភាពសិស្សតាមស្ថានភាព​ជាក់ស្ដែង។



ចូលដោយប្រើគណនីរបស់អ្នកនៅ