
វគ្គសិក្សា «ការបង្កើត និងដំណើរការវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព» នេះត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលសិក្ខាកាមពីការបង្កើត គ្រប់គ្រង និងដំណើរការវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាពនៃក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈកិច្ចការអនុវត្តន៍ប្រចាំសប្តាហ៍ សិក្ខាកាមនឹងរៀនពីការប្រើប្រាស់ថ្នាល ការបង្កើតមាតិកាសិក្សា ការចុះឈ្មោះសិស្សចូលរៀន ការតាមដានសកម្មភាពសិក្សារបស់សិស្ស និងការបង្កើតរបាយការណ៍រង្វាយតម្លៃការសិក្សា ជាដើម។
វគ្គសិក្សានេះប្រើប្រាស់របៀបបង្រៀនតាមបែបចម្រុះ ដែលបញ្ចូលគ្នារវាងកម្មវិធីតម្រង់ទិសតាមហ្សូម សកម្មភាពស្វ័យសិក្សា និងសកម្មភាពជួបផ្ទាល់ក្នុងសិក្ខាសាលាអនុវត្តន៍ចុងវគ្គសិក្សា ដើម្បីធានាថាសិក្សាទទួលបានទាំងចំណេះដឹងទ្រឹស្តី និងជំនាញអនុវត្តន៍ដែលមានសារសំខាន់សម្រាប់ការបង្កើតវគ្គសិក្សាមួយសម្រាប់ថ្នាលអភិវឌ្ឍសមត្ថភាព។
- អ្នកសម្របសម្រួល: Makara Sokunthearith
- អ្នកសម្របសម្រួល: អ៉ឹង ច័ន្ទមុន្នី