
ក្របខ័ណ្ឌនេះផ្តោតលើរយៈពេលចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារអាយុ៣ឆ្នាំ ព្រោះថា បើតាមវិទ្យាសាស្ត្រ មានការបញ្ជាក់ថានេះគឺជារយៈពេលដែលមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ ការអភិវឌ្ឍខួរក្បាលកុមារតូច។ ក្របខ័ណ្ឌនេះស្របគ្នាជាមួយយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល កម្ពុជាដែលផ្តោតការយកចិត្តទុកដាក់លើសុខភាព និងការអភិវឌ្ឍកុមារ ក្នុងរយៈពេល១០០០ ថ្ងៃដំបូង គិតចាប់ពីទារកចាប់កំណើតក្នុងផ្ទៃម្តាយមក។