អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

ការបណ្តុះបណ្តាលនេះ បានរួមបញ្ចូលនូវវគ្គសិក្សាចំនួនពីរ គឺ ការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព និង ជំនាញធ្វើបទបង្ហាញ/ការនិយាយជាសាធារណៈ។

វគ្គសិក្សា «ការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព» បង្កើតឡើងដោយផ្អែកលើការណែនាំ និងការអនុវត្តបន្ត​ពី​វគ្គសិក្សា ស្ដីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ”។ វគ្គនេះគឺសម្រាប់សិក្ខាកាមទាំងឡាយណាដែលមានបំណងចង់រៀនសូត្រ ពីរបៀបធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ សិក្ខាកាម​អាច ជ្រើសរើស​ចូលរៀន​វគ្គសិក្សានេះ​បាន​ បន្ទាប់​ពី​បាន​បញ្ចប់​វគ្គសិក្សាស្ដីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ”។  វគ្គនេះ មាន​ម៉ោងសិក្សាចំនួន ៨ម៉ោង និង ការបំពេញកិច្ចការស្វ័យសិក្សា ការឆ្លុះបញ្ចាំង និងការអនុវត្តនៅកន្លែងការងារដោយ​ខ្លួន​ឯង សរុប​ចំនួន ១៦ ម៉ោង បន្ថែម​ទៀត ។

វគ្គសិក្សា «ជំនាញធ្វើបទបង្ហាញ/ការនិយាយជាសាធារណៈ» បង្កើតឡើងដោយផ្អែកលើការណែនាំ និងការអនុវត្តដែលបានមកពី វគ្គសិក្សា ស្ដីពី “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ”។ វគ្គនេះគឺសម្រាប់សិក្ខាកាមទាំងឡាយណាដែលចង់សិក្សាពីរបៀបអភិវឌ្ឍជំនាញធ្វើបទបង្ហាញ និងជំនាញនិយាយជាសាធារណៈផ្ទាល់ខ្លួនបន្ថែមទៀតដែលចាំបាច់សម្រាប់ការងាររបស់ខ្លួន។ សិក្ខាកាមអាចជ្រើសរើសរៀន វគ្គសិក្សានេះ បន្ទាប់ពីបានបញ្ចប់ វគ្គសិក្សា “ការអភិវឌ្ឍភាពជាអ្នកដឹកនាំ” បានចប់សព្វគ្រប់។ វគ្គនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំពេញតាមតម្រូវការ ដល់សិក្ខាកាម ដើម្បីអាចទទួលបានកន្លះ (½) ក្រេឌីត នាពេលអនាគត ក្រោយពេលបញ្ចប់ដោយជោគជ័យនូវ ៨ម៉ោងសិក្សា និង ១៦ម៉ោងសម្រាប់ការបំពេញកិច្ចការស្វ័យសិក្សា ការឆ្លុះបញ្ចាំង និងការអនុវត្តនៅកន្លែងការងារ។

ចូលដោយប្រើគណនីរបស់អ្នកនៅ