អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

តាម​រយៈ​ការ​សិក្សា​​​ម៉ូឌុល​នេះ​ អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ​​អំពី​​​បច្ចេកវិទ្យា​ដែល​គេ​ប្រើ​ជា​ទូទៅ នៅ​ក្នុង​វិស័យ​ការ​សិក្សា​តាម​រយៈ​អេឡិចត្រូនិក ។ វគ្គសិក្សា​នេះ នឹង​ផ្ដល់​នូវ​ចំណេះដឹង​សំខាន់​ៗ​ជា​គោល​ ក៏​ដូចជា​គោលការណ៍​ណែនាំ​មួយ​ចំនួន ក្នុង​ការ​ជ្រើសរើស​បច្ចេកវិទ្យា​ឲ្យ​បាន​សមស្របសម្រាប់​បម្រើ​ឲ្យ​ដំណើរការ​ការ​សិក្សា​តាម​រយៈ​អេឡិចត្រូនិក ។

      បន្ទាប់​ពី​រៀបរាប់​ត្រួស​ៗ​អំពី​បច្ចេកវិទ្យា​នៃ​ការ​សិក្សា​​តាម​រយៈ​អេឡិចត្រូនិក យើង​នឹង​ពិនិត្យ​មើល​អំពី​តម្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ខាង​ភាគី​ស្ថាប័ន​ផ្ដល់​ការ​សិក្សា​តាម​រយៈ​អេឡិចត្រូនិក និង​ភាគី​អ្នក​សិក្សា​​ ។ បន្ទាប់​មក យើង​នឹង​មើល​​ទៅ​លើ​បញ្ហា​ស្តង់ដារ​កម្ម​​ខ្លឹមសារ​រៀន​ ក្នុង​​ការសិក្សា​​តាម​រយៈ​អេឡិចត្រូនិក ហើយ​បន្ទាប់​មក​ទៀត យើង​នឹង​ស្វែងយល់​អំពី​វិប​បី​ចុច​សូន្យ (Web 3.0) និង​ជា​ចុង​ក្រោយ យើង​នឹង​សិក្សា​ត្រួសៗ​អំពី​កម្មវិធី​កូដ​បើក​ចំហ​និង​​ឥត​គិត​ថ្លៃ សម្រាប់​ការ​សិក្សា​​តាម​រយៈ​អេឡិចត្រូនិក ។

      យុទ្ធសាស្ត្រ​ដែល​អាច​ជួយ​ឲ្យ​ការ​អនុវត្ត​ការ​សិក្សា​តាម​រយៈ​អេឡិចត្រូនិក​សម្រេច​ទៅ​បាន​ជោគជ័យ អាច​នឹង​បាន​មក​ពី ការ​សម្រេច​ចិត្ត​ទៅ​លើ​​ផ្នែក​​ថវិកា ក្រុម​គោលដៅ​ជា​យុទ្ធសាស្ត្រ ​ព័ត៌មាន​ស្ដី​អំពី​វគ្គសិក្សា និង​​ការ​សម្រេច​ចិត្ត​ទៅ​លើ​ផ្នែក​បច្ចេកវិទ្យា ។

      យើង​សង្ឃឹម​ថា លោក​អ្នក​នឹង​រីករាយ​ក្នុង​ការ​សិក្សា និង​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ពី​ម៉ូឌុល​នេះ !


ចូលដោយប្រើគណនីរបស់អ្នកនៅ