សូមគិតបន្តិចថាតើលោកអ្នកដឹងអ្វីខ្លះអំពី «អន្តរសកម្មភាព»។ តើការគិតរបស់លោកអ្នក នឹងចំណុចខាងក្រោមត្រូវគ្នាដែរឬទេ?
- តើអ្វីទៅជាអន្តរកម្ម និងអន្តរសកម្មភាព?
- តើយើងអាចបញ្ចូលអន្តរកម្មអ្វីខ្លះ ទៅក្នុងការសិក្សាតាមរយៈអេឡិចត្រូនិក?
- តើយើងគួរយល់ដឹងអំពីបញ្ហាអ្វីខ្លះ នៅពេលដែលយើងរៀបចំផែនការបញ្ចូលអន្តរកម្ម ទៅក្នុងវគ្គសិក្សាតាមរយៈអេឡិចត្រូនិកមួយនោះ?
- ហេតុអ្វីបានជាការបង្រៀន គឺជាមធ្យោបាយនិងវិធីសាស្ត្រដ៏សំខាន់ នៅក្នុងការសិក្សាតាមរយៈអេឡិចត្រូនិក? តើមានតម្រូវការនិងភារកិច្ចចាំបាច់អ្វីខ្លះ ដែលគ្រូត្រូវបំពេញ?
- តើមានឧបករណ៍ឬកម្មវិធីអ្វីខ្លះ ដែលគ្រូអាចប្រើប្រាស់បាន សម្រាប់បំពេញភារកិច្ចជាគ្រូបង្រៀនតាមរយៈអេឡិចត្រូនិក? តើឧបករណ៍ឬកម្មវិធីទាំងនោះមានលក្ខណៈសម្បត្តិអ្វីខ្លះ ហើយយើងអាចប្រើប្រាស់វាបានយ៉ាងដូចម្ដេច?
- តើទម្រង់នៃការផ្ដល់មតិយោបល់ត្រឡប់មានអ្វីខ្លះ? តើគ្រូត្រូវគោរពតាមគោលការណ៍អ្វីខ្លះ នៅពេលគាត់សរសេរមតិយោបល់ត្រលប់ទៅឲ្យអ្នកសិក្សារបស់គាត់?
- តើមានកត្តាអ្វីខ្លះដែលកំណត់វប្បធម៌មួយ? តើវប្បធម៌នីមួយៗ មានលក្ខណៈពិសេសខុសប្លែកពីគ្នាយ៉ាងដូចម្ដេចខ្លះ?
ម៉ូឌុលនេះនឹងផ្ដល់ឲ្យអ្នកនូវទិដ្ឋភាពទូទៅមួយ ទាក់ទងនឹងការធ្វើអន្តរកម្មរវាងសមាជិក នៅក្នុងវគ្គសិក្សាតាមរយៈអេឡិចត្រូនិក។ ប្រសិនបើអ្នកចង់ក្លាយខ្លួនជាអ្នកសម្របសម្រួលវគ្គសិក្សាតាមរយៈអេឡិចត្រូនិក អ្នកចាំបាច់ត្រូវយល់ដឹងអំពីជំនាញ និងវិធីសាស្ត្រសមស្របមួយចំនួន ក្នុងការទំនាក់ទំនង ឬធ្វើអន្តរកម្មជាមួយអ្នកសិក្សា។ សូម្បីតែការផ្ដល់មតិយោបល់ត្រឡប់ទៅឲ្យអ្នកសិក្សា ក៏ទាមទារនូវជំនាញ និងភាពប៉ិនប្រសប់ផងដែរ គឺដើម្បីធានាឲ្យបានថា មតិយោបល់ទាំងនោះមានខ្លឹមសារខ្លី ងាយស្រួលយល់ និងផ្ដល់ក្នុងន័យស្ថាបនា គឺមិនមែនបណ្ដុះបង្អាប់ ឬក្នុងន័យវាយប្រហារណាមួយឡើយ។
- គ្រូ: សុំ ថាច