មគ្គុទ្ទេសក៍សម្រាប់អ្នកបង្កើតវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព ត្រូវបានបង្កើតឡើងក្នុងគោលបំណងណែនាំទៅកាន់លោកអ្នកដែលមានបំណងបង្កើត និងដំណើរការវគ្គសិក្សាលើថ្នាល អំពីមុខងារផ្សេងៗនៃថ្នាល និងជំហានសម្រាប់ប្រើប្រាស់មុខងារទាំងនោះប្រកបដោយប្រសិទ្ធភាព ។ វគ្គសិក្សានេះ គឺសម្រាប់អ្នកដែលមិនមានបទពិសោធន៍សោះក្នុងការប្រើប្រាស់ Moodle ដែលជាកម្មវិធីដែលយើងប្រើសម្រាប់បង្កើតថ្នាលអភិវឌ្ឍសមត្ថភាព។ លោកអ្នកអាចសិក្សាដោយខ្លួនឯង នៅពេលសមរម្យណាមួយ ។
តើអ្នកណាគួររៀនវគ្គនេះ? អ្នកណាក៏រៀនបានដែរ។ មិនថាអ្នកមានបំណងចង់បង្កើតវគ្គសិក្សាលើថ្នាល ឬ ចង់រៀនពី Moodle ឬគ្រាន់តែចង់ដឹងពីមុខងារផ្សេងៗ គ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។ កាន់តែចាំបាច់គឺសម្រាប់អ្នកផ្តល់វគ្គសិក្សា និងគ្រូឧទ្ទេសក្នុងវគ្គសិក្សា។
ក្រោយពេលដែលលោកអ្នកបញ្ចប់វគ្គសិក្សានេះ លោកអ្នកនឹងទទួលបានស្លាកសម្គាល់ជំនាញមួយ (skill badge) ដែលទទួលស្គាល់ជាផ្លូវការនៅលើថ្នាល។ តាមរយៈស្លាកសម្គាល់នេះ លោកអ្នកនឹងមានសិទ្ធស្នើសុំបង្កើត និងដំណើរការវគ្គសិក្សានៅលើថ្នាលបាន។
- គ្រូ: chanmony ung
- គ្រូ: Makara Sokunthearith