ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក គឺជាបំណិនថ្មី ដែលតម្រូវឱ្យអ្នកអប់រំទូទៅ នៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលបច្ចុប្បន្នត្រូវការជាចាំបាច់ ដើម្បីបំពេញបន្ថែមជាមួយនិងជំនាញវិជ្ជាដែលលោកគ្រូ អ្នកគ្រូមានដើម្បីលើកកម្ពស់គុណតម្លៃ គ្រូបង្រៀនសតវត្សទី២១។ វគ្គសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ស្ដីពី "ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក" នេះនឹងផ្ដោតសំខាន់ទៅលើ ការប្រើប្រាស់ Google Workspace for Education ដែលរួមមាន ការប្រើប្រាស់អ៊ីមែលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រើប្រាស់ Google Classroom និងការប្រើប្រាស់ Google App សម្រាប់ការអប់រំមួយចំនួនទៀត ដែលជួយឱ្យលោកគ្រូ អ្នកគ្រូមានលទ្ធភាពយកទៅបង្រៀនសិស្សក្រោយពីចប់វគ្គសិក្សានេះ។
- គ្រូ: អ៊ុក សម្ផស្ស