គ្រូឧទ្ទេសមានតួនាទីផ្សេងៗគ្នានៅពេលដែលបង្រៀនដល់គរុសិស្ស។ តួនាទីមួយក្នុងចំនោមនោះគឺអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន។ ការផ្លាស់ប្តូរកម្មវិធីសិក្សាគឺបណ្តាលហេតុផលជាច្រើន រួមទាំងការស្រាវជ្រាវថ្មីដើម្បីគាំទ្រដល់ការសិក្សាចំណេះដឹងថ្មី និងការអភិវឌ្ឍ ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល និងគំនិតផ្តួចផ្តើមថ្មីៗ។ គ្រូឧទ្ទេសដែលដើរតួនាទីជាអ្នកអភិវឌ្ឍកម្មវិធីសិក្សា ផ្តោតលើការផ្លាស់ប្តូរទាំងនេះដើម្បីកែលម្អកម្មវិធីសិក្សា។
នៅក្នុងវគ្គសិក្សានេះ គ្រូឧទ្ទេសនឹងត្រូវបានណែនាំអំពីដំណើរការនៃការពិនិត្យឡើងវិញ និងអភិវឌ្ឍកម្មវិធីសិក្សា ហើយស្គាល់អំពីសមាសភាគនៅក្នុងកម្មវិធីសិក្សា។ លក្ខណៈនៃការអភិវឌ្ឍកម្មវិធីសិក្សាត្រូវបានសង្កត់ធ្ងន់ ដែលរួមមានតួនាទីរបស់គ្រូឧទ្ទេសនៅក្នុងដំណើរការត្រួតពិនិត្យកម្មវិធីសិក្សាឡើងវិញ។ គ្រូឧទ្ទេសនឹងប្រើគណិតវិទ្យាជាឧទារហណ៍ដើម្បីអនុវត្ត ហើយធ្វើតាមវដ្តនៃកម្មវិធីសិក្សារយៈពេលប្រាំឆ្នាំ ដោយពិនិត្យមើលថាតើនឹងមានអ្វីកើតឡើងរៀងរាល់ឆ្នាំក្នុងវដ្តនៃកម្មវិធីសិក្សា។ គ្រូឧទ្ទេសនឹងរៀនពីររបៀបដែលមុខវិជ្ជាផ្សេងៗគ្នាអាចដាក់ចូលទៅក្នុងវដ្តនៃការពិនិត្យឡើងវិញ។ ក្នុងនាមជាអ្នកអនុវត្តជាក់ស្តែង គ្រូឧទ្ទេសនឹងផ្តោតទៅលើឆ្នាំទី១នៅក្នុងវដ្តនៃការពិនិត្យឡើងវិញ ហើយធ្វើតាមការអភិវឌ្ឍនៃមុខវិទ្យារងគណិតវិទ្យា (ធាតុសំខាន់ៗក្នុងគណិតវិទ្យា) ចាប់ពីថ្នាក់មត្តេយ្យសិក្សដល់ថ្នាក់ទី៨ ដើម្បីមើលពីរបៀបដែលបញ្ញាត្តិ នីមួយៗពីមុនត្រូវបានបង្កើត។
តាមរយៈការកំណត់ការអភិវឌ្ឍនៃបញ្ញាត្តិនៅគ្រប់កម្រិតថ្នាក់ដែលបានបង្ហាញ (horizontal alignment of the curriculum) គ្រូឧទ្ទេសនឹងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃកម្មវិធីសិក្សាដែលពាក់ព័ន្ធ និងមានប្រសិទ្ធភាព។ ក្នុងការស្វែងយល់ និងអនុវត្តដំណើរការប្រើប្រាស់ គ្រូឧទ្ទេសនឹងត្រូវបានបញ្ច្រៀបកាន់តែច្បាស់ឡើង ដើម្បីជាផ្នែកមួយនៃដំណើរការត្រួតពិនិត្យកម្មវិធីសិក្សានៅពេលដែលកម្មវិធីសិក្សាថ្នាក់ជាតិត្រូវបានត្រួតពិនិត្យនិងកែសម្រួលឡើងវិញ។
- គ្រូ: នួន សារ៉ាត់
- គ្រូ: សូត្រ ស៊ីណា