វគ្គបណ្ដុះបណ្ដាល ស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយលើវិធីសាស្ត្របង្រៀនបែបថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការបង្រៀន និងរៀន ដល់គ្រូបង្រៀនដោយមានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យាមុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្ស ដែលជាធនធានមនុស្ស ជំនាន់ថ្មី។
- លោកគ្រូ អ្នកគ្រូទទួលបានវិធីសាស្រ្ដបង្រៀនបែបថ្មី ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា
- លោកគ្រូ អ្នកគ្រូ អាចមានសមត្ថភាពក្នុងការផលិតមេរៀនបង្រៀនជាឌីជីថលឱ្យមានប្រសិទ្ធភាព និងគុណភាព
- លោកគ្រូ អ្នកគ្រូ អាចធ្វើឱ្យការបង្រៀនសិស្សមានភាពងាយស្រួល និងលទ្ធផលអាចទទួលយកបាន
- លោកគ្រូ អ្នកគ្រូ អាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដែលមានប្រសិទ្ធភាពជាងមុន
- លោកគ្រូ អ្នកគ្រូ អាចធ្វើឱ្យបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាព និងចែករំលែកនូវការសិក្សាដោយប្រើប្រាស់បច្ចេកវិទ្យា
- លោកគ្រូ អ្នកគ្រូ អាចលើកទឹកចិត្តគ្រូបង្រៀនដទៃក្នុងសហគមន៍ឱ្យចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សិស្សានុសិស្ស។
- គ្រូ: DIT Phoung Vanny
- គ្រូ: Sokha Visalpech
- គ្រូ: Voleak Sar
- គ្រូ: សុក ថា
- គ្រូ: សេង ស៊ីណែត