អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

សេចក្តីផ្តើមវគ្គសិក្សាបែបចម្រុះស្តីពីវិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាព

សូមស្វាគមន៍លោកគ្រូអ្នកគ្រូដែលជានាយក នាយិកា!​វគ្គសិក្សាស្តីពីវិន័យបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនដោយប្រសិទ្ធភាពនេះរៀបចំឡើងតាមបែបចម្រុះ (blended learning) ដោយរួមមានការសិក្សាពីចម្ងាយ តាមបែបសមកាល(synchronous) និងអសមកាល (asynchronous)។ វគ្គសិក្សានេះមាន១ក្រេឌីត ហើយចែកចេញជា៧ម៉ូឌុល។

ក្នុងវគ្គសិក្សានេះសិក្ខាកាម​ត្រូវធ្វើស្វ័យសិក្សា​តាម​ផែនការផ្ទាល់ខ្លួនក្នុងពេលវេលា​ដែលបានកំណត់ពីវគ្គសិក្សា។ សិក្ខាកាមអាចសិក្សា និងស្វែងយល់ខ្លឹមសារមេរៀនក្នុងម៉ូឌុលនីមួយៗតាមរយៈអត្ថបទអំណាន ផតខាស និងវីដេអូមេរៀន។ ចុងបញ្ចប់នៃម៉ូឌុលនីមួយៗ សិក្ខាកាម​ត្រូវបំពេញសំណួរត្រួតពិនិត្យ (quiz) និងឆ្លើយតបសំណួរឆ្លុះបញ្ចាំងក្នុងវេទិកាពិភាក្សា (forum discussion)។ ដោយឡែក បន្ទាប់ពីម៉ូឌុល៧ សិក្ខាកាមតម្រូវឱ្យធ្វើកិច្ចការ​ជាក្រុមដើម្បីឆ្លុះបញ្ចាំង និងអនុវត្តចំណេះដឹង ឬបំណិនដែលបានសិក្សាទៅក្នុងការងារជាក់ស្តែង។ កិច្ចការត្រូវដាក់ស្នើទៅគ្រូឧទ្ទេស​ដើម្បីទទួលបាននូវព័ត៌មានត្រឡប់ បន្ទាប់មកក្រុមនីមួយៗកែសម្រួល​ និងដាក់ស្នើសំណៅចុងក្រោយដល់គ្រូឧទ្ទេសវិញដើម្បីធ្វើការវាយតម្លៃ។  

ក្រោយបញ្ចប់នៃវគ្គសិក្សានេះ សិក្ខាកាមតម្រូវឱ្យរៀបចំផែនការសកម្មភាពក្នុងការបញ្ជ្រាបយេនឌ័រ ឬការកាត់បន្ថយ/លប់បំបាត់អំពើហិង្សាក្នុងថ្នាក់រៀន និងសាលារៀន។ ផែនការសកម្មភាពនេះនឹងត្រូវធ្វើជាក្រុមដោយមានការផ្លាស់ប្តូរយោបល់គ្នា មុនពេលដាក់ស្នើទៅគ្រូឧទ្ទេស។

សិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌខាងលើ ត្រូវទទួលបាន១ក្រេឌីតសម្រាប់វគ្គសិក្សានេះ។

សូមអរគុណ និងសូមចូលរួមសិក្សាក្នុងវគ្គនេះប្រកបដោយភាពរីករាយ និងមានលទ្ធផលល្អ!​

ចូលដោយប្រើគណនីរបស់អ្នកនៅ