អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

អំពីវគ្គសិក្សា

គោលបំណងនៃវគ្គសិក្សា

នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនអំពីការពិនិត្យឡើងវិញ និងការអភិវឌ្ឍកម្មវិធីសិក្សានៅក្នុងផ្នែកនៃទ្រឹស្តី និងការអនុវត្ត។ កម្មវិធីសិក្សាគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការអប់រំ ហើយអ្នកក៏ត្រូវប្រើកម្មវិធីសិក្សាជារៀងរាល់ថ្ងៃផងដែរនៅពេលអ្នកបង្រៀនគរុសិស្ស។ កម្មវិធីសិក្សាមានការផ្លាស់ប្លូរឬកែតម្រូវដើម្បី៎ឱ្យស្របទៅនឹងស្តង់ដាថ្មី ការស្រាវជ្រាវថ្មី វិធីសាស្រ្តបង្រៀនថ្មី និងអ្វីដែលសំខាន់សម្រាប់សិស្សដើម្បីដឹង និងដើម្បីអាចធ្វើបាន។ នេះគឺជាវគ្គសិក្សាអំពីសេចក្តីផ្តើម ដើម្បីជាជំនួយដល់អ្នកអាចរៀបចំខ្លួនក្នុងការធ្វើការពិនិត្យកម្មវិធីសិក្សាឡើងវិញនៅក្នុងបរិបទកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងដើម្បីបង្កើតបានជាវដ្តនៃការពិនិត្យកម្មវិធីឡើងវិញដើម្បីជួយអ្នកក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សារបស់អ្នក។

លទ្ធផលរំពឹងទុក

  • បង្ហាញពីចំណេះដឹងកាន់តែច្បាស់អំពីលក្ខណៈនៃការអភិវឌ្ឍកម្មវិធីសិក្សា និងកំណត់ពីធាតុផ្សំសំខាន់ៗដែលជាធម្មតាត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធីសិក្សា 
  • អនុវត្តឧទាហរណ៍នៃការប្រើប្រាស់ធាតុផ្សំសំខាន់ៗដែលមានក្នុងកម្មវិធីសិក្សានៅក្នុងការបង្រៀនរបស់ខ្លួនផ្ទាល់ 
  • បង្ហាញការយល់ដឹងអំពីសារៈសំខាន់នៃការកែសម្រួលកម្មវិធីសិក្សានៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន 
  • ស្វែងយល់ពីវដ្តនៃការពិនិត្យកម្មវិធីសិក្សាឡើងវិញ និងកំណត់នូវអ្វីដែលកើតឡើងតាមឆ្នាំនីមួយៗនៅក្នុងវដ្តនៃការពិនិត្យកម្មវិធីសិក្សាឡើងវិញ។ 
  • អនុវត្តដំណើរការពិនិត្យមើលកម្មវិធីសិក្សា (ពីមត្តេយ្យ និងថ្នាក់ទី១ ដល់ថ្នាក់ទី៨) ក្នុងអំឡុងឆ្នាំទី១ ដោយប្រើប្រាស់ស្តង់ដាគណិតវិទ្យាពីកម្មវិធីសិក្សាជាតិ (ក្រសួងអប់រំ យុវជន និងកីឡា)។ 
  • ឆ្លុះបញ្ចាំងពីរបៀបដែលបញ្ញាត្តិគណិតវិទ្យាត្រូវបានផ្លាស់ប្តូរ និងអភិវឌ្ឍពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី ៨ ។ 

ការវាយតម្លៃវគ្គសិក្សា

  • 10% ផ្អែកលើវត្តមានចូលរួម និងការមកដល់ទាន់ម៉ោង 
  • 30% ផ្អែកលើតេស្តបញ្ចប់ 
  • 30% ផ្អែកលើការចូលរួមក្នុងសកម្មភាពអនឡាញ និងជួបផ្ទាល់
  • 30% ផ្អែកលើការបញ្ចប់ការឆ្លើយសំណួរឆ្លុះបញ្ចាំងក្នុង Learning Log​ របស់អ្នក
ចូលដោយប្រើគណនីរបស់អ្នកនៅ