អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅពីទ្រឹស្តី និងការអនុវត្តនៃការគ្រប់គ្រងថ្នាក់រៀននៅកម្រិតបឋមសិក្សា។ ខ្លឹមសារនិងបំណិនសំខាន់ៗដែលវគ្គផ្តោតលើរួមមាន៖

១) ការញែកភាពខុសគ្នា

២) ការបែងចែកក្រុមដែលមានភាពបត់បែន

៣) ការប្រើប្រាស់វិន័យបែបវិជ្ជមាន

៤) ការគ្រប់គ្រងពេលវេលា

៥) ការគ្រប់គ្រងទីតាំងបង្រៀន និងរៀន

គោលការណ៍ចំបងៗនិងយុទ្ធសាស្ត្រផ្សេងៗក្នុងការបង្កើតនិងទ្រទ្រង់ថ្នាក់រៀនដោយការយកចិត្តទុកដាក់ ដើម្បីសម្រេចលទ្ធផលនៃការសិក្សា។ ផ្នែកទី១ ការញែកភាពខុសគ្នា(ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាននៅក្នុងថ្នាក់ ការស្គាល់សិស្សនិងតម្រូវការរបស់ពួកគេ និងការញែកភាពខុសគ្នាក្នុងការបង្រៀននិងរៀន)។ ផ្នែកទី២ ការបែងចែកក្រុមដែលមានភាពបត់បែន(ពន្យល់ពីទំនាក់ទំនងពីភាពខុសគ្នា និងការរៀបចំក្រុម រួមទាំងពន្យល់ពីបច្ចេកទេសក្នុងការរៀបចំក្រុមដែលបង្កលក្ខណៈងាយស្រួលដល់ការបង្រៀន និងរៀន)។ ផ្នែកទី៣ ការប្រើប្រាស់វិន័យបែបវិជ្ជមាន(វិធីជំរុញឱ្យមានឥរិយាបថវិជ្ជមាន និងវិធីបញ្ចៀសការប្រើប្រាស់ទណ្ឌកម្ម ដោយស្គាល់ពីឫសគល់នៃការបង្កើតកំហុសរបស់សិស្ស)។  ផ្នែកទី៤ ការគ្រប់គ្រងពេលវេលា (ជំរុញលើកទឹកចិត្តគ្រូបង្រៀនឱ្យប្រើប្រាស់ពេលវេលាបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងសកម្មភាពបង្រៀន និងរៀន)។ ផ្នែកទី៥ ការគ្រប់គ្រងទីតាំងបង្រៀន និងរៀន (វិធីដែលគ្រូអាចប្រើប្រាស់ទីតាំង តាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀនឱ្យមានប្រសិទ្ធភាព)។ 

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាម នឹងមានសមត្ថភាពអភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ជ្រាបយុទ្ធវិធីក្នុងការគ្រប់គ្រងថ្នាក់ទាំងប្រាំប្រធានបទ ទៅក្នុងដំណើរការបង្រៀន និងរៀន។ ការរៀបចំសិស្សឱ្យធ្វើការជាដៃ និងសកម្មភាពរៀននឹងអាចជួយសិស្សឱ្យរៀនបាននិងអាចជួយគ្នាទៅវិញទៅមកបាន។


ចូលដោយប្រើគណនីរបស់អ្នកនៅ