អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

ការស្រាវជ្រាវប្រតិបត្តិ គឺជាការសិក្សាខ្នាតតូចសម្រាប់បុគ្គល ក្រុម ឬអង្គភាពដែលចង់ស្វែងរកឱ្យបានស៊ីជម្រៅនូវមូលហេតុជាក់លាក់នៃបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ក្នុងគោលបំណងដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានផ្អែកលើភស្តុតាងនៃការស្រាវជ្រាវ។

លទ្ធផលបន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ៖

(១).ពង្រឹងការយល់ដឹងពីដំណើរការស្រាវជ្រាវប្រតិបត្តិតាមជំហាននីមួយៗបានច្បាស់លាស់ និងមានទំនុកចិត្តក្នុងការធ្វើគម្រោងស្រាវជ្រាវប្រតិបត្តិ

(២).បង្កើនសមត្ថភាពបន្ថែមក្នុងការរៀបចំផែនការនានានិងការធ្វើការសម្រេចចិត្តបានបានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហា ដោយផ្អែកលើភស្តុតាងជាក់ស្តែង

(៣).ពង្រឹងសមត្ថភាពក្នុងការធ្វើការស្រាវជ្រាវគ្រប់ពេលដែលអ្នកត្រូវការនូវភស្តុតាងសម្រាប់ការអភិវឌ្ឍផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយ។ 

ការវាយតម្លៃការសិក្សានៃមុខវិជ្ជានេះត្រូវរៀបចំដើម្បីលើកកម្ពស់ការសិក្សាសិក្ខាកាម៖

(១) វត្តមាន (១០%)

(២) ការចូលរួមសកម្មភាពពេលរៀន និងបង្រៀន(៤០%)

(៣) ការសរសេររបាយការណ៍ស្រាវជ្រាវ (ជាក្រុម) (៥0%)

ការកំណត់និទ្ទេស

(១) ល្អណាស់ (A) ចន្លោះ  ៩០ - ១០០ពិន្ទុ 

(២) ល្អ (B) ចន្លោះ ៨០ - ៨៩ ពិន្ទុ

(៣) ល្អបង្គួរ (C) ចន្លោះ ៧០ - ៧៩ ពិន្ទុ

(៤) មធ្យម (D) ចន្លោះ ៦០ - ៦៩ ពិន្ទុ

(៥) ធ្លាក់ (F) តិចជាងឬស្មើ ៥៩ ពិន្ទុ

ចូលដោយប្រើគណនីរបស់អ្នកនៅ