អ្នកអាចប្រើជម្រើសណាមួយខាងក្រោមដើម្បីចុះឈ្មោះ៖

វគ្គសិក្សា​នេះ​នឹង​​​វែកញែក​អំពី ការ​គ្រប់គ្រង​វគ្គ​​​សិក្សា​តាម​រយៈ​អេឡិចត្រូនិក។ ​អ្នក​​​​​នឹង​​ដឹង​​​​អំពី​​​លក្ខណៈ​​​ទូទៅ​​នៃ​​ការ​គ្រប់គ្រង​គម្រោង បន្ទាប់​មក​​​​​​នឹងដឹង​កាន់​តែ​លម្អិត​អំពី​​ដំណាក់កាល​ទាំង​បី​របស់​គម្រោង​មួយ ដែល​រួម​មាន ការ​ធ្វើ​ផែនការ ការ​អនុវត្តន៍ និង​ការ​វាយតម្លៃ។

គំនិត និង​ការ​កិច្ច​ប្រឹងប្រែង​ជា​ច្រើន អាច​ឲ្យ​​អ្នក​រៀបចំ​បង្កើត​​គម្រោង​ការ​​សិក្សា​តាម​រយៈ​អេឡិចត្រូនិក​មួយ​​ឲ្យ​លេច​ចេញ​ជា​រូបរាង​បាន ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​គម្រោង​។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ម៉ូឌុល​​នេះ​​​បង្ហាញ​​អំពី​ទស្សនៈ​ទូទៅ​មួយ ស្ដី​អំពី​ការ​គ្រប់គ្រង​វគ្គ​​សិក្សា​​អេឡិចត្រូនិក តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​​នៅ​​តាម​ដំណាក់កាល​ខ្លះ​នោះ​យើង​មិន​អាច​លើក​យក​មក​ពន្យល់​​​អំពី​រាល់​ជំហាន​ចាំបាច់​នានា​​នៅ​ក្នុង​ការ​គ្រប់គ្រង​គម្រោង​បាន​ឡើយ​​។ ដូច្នេះ​ហើយ​ទើប​ម៉ូឌុល​​នេះ​ជ្រើស​យក​ឧទាហរណ៍​មួយ​អំពី «គម្រោង​ជា​លក្ខណៈ​​វគ្គសិក្សា» ដែល​នៅ​ក្នុង​គម្រោង​នោះ​ វគ្គ​សិក្សា​ជា​លក្ខណៈ​អេឡិចត្រូនិក​មួយ​នឹង​​ត្រូវ​បាន​រៀបចំ​​បង្កើត​ឡើង​ ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​ដាក់​ឲ្យ​ប្រើប្រាស់ ​(បង្រៀន​) និង​វាយ​តម្លៃ​។


lms_ieel
lms_ieel
ចូលដោយប្រើគណនីរបស់អ្នកនៅ