វិទ្យាស្ថានជាតិអប់រំនឹងចាប់ផ្ដើមបើកវគ្គសិក្សាខ្លីបង់ថ្លៃវគ្គទី៦ជំនាញប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ
ដើម្បីជួយឱ្យលោកគ្រូ អ្នកគ្រូ នាយក នាយិកា នាយករង និងនាយិការងសាលាចំណេះទូទៅរដ្ឋ-ឯកជន និងនិស្សិតមានសមត្ថភាពបង្រៀន និងគ្រប់គ្រងសាលារៀនតាមក្បួនខ្នាតគរុកោសល្យទំនើបសតវត្សទី២១។ ជំនាញនេះនឹងជួយលើកកម្ពស់គុណភាពនៃការរៀន បង្រៀន និងការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
សូមបញ្ជាក់បន្ថែមថា គ្រូឧទ្ទេសទាំងអស់ជាគ្រូឧទ្ទេសថ្នាក់ជាតិ ដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលទាំងវិស័យអប់រំរដ្ឋ និងឯកជន ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម វិជ្ជាជីវៈនាយកសាលា ការអប់រំស្ទែមនិងពិសោធន៍វិទ្យាសាស្ត្រ អធិការកិច្ចអប់រំ និងការគ្រប់គ្រងបណ្ណាល័យ របស់ក្រសួងអប់រំ យុវជន និងកីទ្បា ស្របតាមនិន្នាការអប់រំសតវត្សទី២១។