ចាប់ផ្តើម
25/12/2023
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
10 ម៉ោង
មធ្យោបាយបង្រៀន
អនឡាញ (ស្វ័យសិក្សា)
តម្លៃ
ឥតគិតថ្លៃ

មគ្គុទ្ទេសក៍សម្រាប់អ្នកបង្កើតវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព

នាយកដ្ឋានបរិវត្តកម្មឌីជីថល
25/12/2023 - 10 ម៉ោង

មគ្គុទ្ទេសក៍សម្រាប់អ្នកបង្កើតវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព ត្រូវបានបង្កើតឡើងក្នុងគោលបំណងណែនាំទៅកាន់លោកអ្នកដែលមានបំណងបង្កើត និងដំណើរការវគ្គសិក្សាលើថ្នាល អំពីមុខងារផ្សេងៗនៃថ្នាល និងជំហានសម្រាប់ប្រើប្រាស់មុខងារទាំងនោះប្រកបដោយប្រសិទ្ធភាព ។ វគ្គសិក្សានេះ គឺសម្រាប់អ្នកដែលមិនមានបទពិសោធន៍សោះក្នុងការប្រើប្រាស់ Moodle ដែលជាកម្មវិធីដែលយើងប្រើសម្រាប់បង្កើតថ្នាលអភិវឌ្ឍសមត្ថភាព។ លោកអ្នកអាចសិក្សាដោយខ្លួនឯង នៅពេលសមរម្យណាមួយ ។

តើអ្នកណាគួររៀនវគ្គនេះ? អ្នកណាក៏រៀនបានដែរ។ មិនថាអ្នកមានបំណងចង់បង្កើតវគ្គសិក្សាលើថ្នាល ឬ ចង់រៀនពី Moodle ឬគ្រាន់តែចង់ដឹងពីមុខងារផ្សេងៗ​ គ្រប់គ្នាសុទ្ធតែអាចចូលរួមបាន។ កាន់តែចាំបាច់គឺសម្រាប់អ្នកផ្តល់វគ្គសិក្សា និងគ្រូឧទ្ទេសក្នុងវគ្គសិក្សា។

ក្រោយពេលដែលលោកអ្នកបញ្ចប់វគ្គសិក្សានេះ លោកអ្នកនឹងទទួលបានស្លាកសម្គាល់ជំនាញមួយ (skill badge) ដែលទទួលស្គាល់ជាផ្លូវការនៅលើថ្នាល។ តាមរយៈស្លាកសម្គាល់នេះ លោកអ្នកនឹងមានសិទ្ធស្នើសុំបង្កើត និងដំណើរការវគ្គសិក្សានៅលើថ្នាលបាន។

អ្វីដែលអ្នកនឹងរៀន

  • ការដំឡើងនិងរៀបចំកម្មវិធី MOEYS CDP Playground សម្រាប់បង្កើតវគ្គសិក្សានៅលើកុំព្យូទ័ររបស់អ្នក
  • ចំណេះដឹង និងគន្លឹះត្រួសៗពីការដំណើរការវគ្គសិក្សាអនឡាញប្រកបដោយប្រសិទ្ធភាព
  • ការបញ្ចូល និងរៀបចំប្រភេទសកម្មភាពផ្សេងៗក្នុងវគ្គសិក្សា
  • ការរៀបចំសមាជិកតាមក្រុមនៅក្នុងវគ្គសិក្សា
  • ការរៀបចំវិធីចុះឈ្មោះទៅតាមតម្រូវការ
  • ការបម្រុងទុក និងស្តារវគ្គសិក្សា
  • ការប្រើប្រាស់មុខងារវិញ្ញាបនបត្រ និងក្រេឌីតអវប
  • ការរៀបចំបញ្ជីពិន្ទុ ដាក់ពិន្ទុ និងតាមដានសកម្មភាពរៀនសូត្ររបស់អ្នកចូលរួម
  • ជំហានក្នុងការស្នើដំណើរការវគ្គសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាព

លក្ខខ័ណ្ឌដែលត្រូវមាន

  • កុំព្យូទ័រផ្ទាល់ខ្លួនសម្រាប់បំពេញកិច្ចការអនឡាញ
  • បណ្តាញអ៊ីនធឺណែត
  • ភាសាអង់​គ្លេសកម្រិតមធ្យម
  • ជំនាញក្នុងការប្រើប្រាស់​បច្ចេកវិទ្យាទូទៅ ដូចជាការស្វែងរកឯកសារក្នុងកុំព្យូទ័រ និងការប្រើប្រាស់​កម្មវិធីរុករក

អ្នកបង្រៀន

គ្រូ
គ្រូ - Independent

ឯកសារភ្ជាប់

Sample CDP Course Creator Badge.png

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានបរិវត្តកម្មឌីជីថល
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    25/12/2023
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    10 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    អនឡាញ (ស្វ័យសិក្សា)
  • ជំនាញឯកទេស
    ការបង្កើតមាតិកា, បច្ចេកវិទ្យា
  • អត្ថប្រយោជន៍
    ស្លាកសម្គាល់
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម