ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

ការអភិវឌ្ឍ និងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ពេលណាក៏បាន - 45 ម៉ោង

ទិដ្ឋភាពទូទៅអំពីការពណ៌នាមុខវិជ្ជា

សម្រាប់ការសិក្សាមុខវិជ្ជា ការអភិវឌ្ឍនិងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា មានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់សិក្ខាកាមដោយផ្តោតលើទ្រឹស្តីនៃការអភិវឌ្ឍរបស់កុមារ ដែលចាប់ពីកុមារភាព រហូតដល់វ័យសិក្សាពេញលេញនៅកម្រិតបឋមសិក្សា ដោយផ្សារភ្ជាប់ទៅនឹងការអនុវត្ត ផ្អែកលើខ្លឹមសារជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់កុមារដែលមានដូចជា សញ្ញាណទូទៅនៃការអភិវឌ្ឍរបស់កុមារ ការអភិវឌ្ឍកុមារតាមកម្រិតអាយុ ការអភិវឌ្ឍខួរក្បាល ការអភិវឌ្ឍពុទ្ធិ ការអភិវឌ្ឍប្រត្យក្សារម្មណ៍ ការអភិវឌ្ឍភាសា ការអភិវឌ្ឍសរីរាង្គចលករ ការអភិវឌ្ឍចិត្តសង្គម ការអភិវឌ្ឍទឹកចិត្តស្រឡាញ់ ការអភិវឌ្ឍសញ្ចេតនា ការអភិវឌ្ឍសីលធម៌ និងកត្តាដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់កុមារក្នុងវ័យកុមារភាព ។ ជាងនេះទៅទៀត សម្រាប់វគ្គសិក្សានេះផងដែរ មានគោលបំណងក្នុងការកំណត់លក្ខណៈខុសគ្នា ឬភាពផ្សេងៗគ្នារបស់កុមារនៅក្នុងការសិក្សារបស់ពួកគេ នៅក្នុងវ័យសិក្សាឱ្យសមស្របនឹងល័ក្ខខណ្ឌនៃការអភិវឌ្ឍ ដោយធ្វើការជ្រើសរើសវិធីសាស្រ្ត យុទ្ធវិធី និងសម្ភារឧបទេសឱ្យបានសមស្របនៅក្នុងដំណើរការបង្រៀន និងរៀន។

ការសិក្សាមុខវិជ្ជានេះធ្វើឡើងតាមបែបចម្រុះ (Blended Learning) គឺរួមបញ្ចូលទាំងការសិក្សាផ្ទាល់ជាមួយគ្រូឧទ្ទេស ការសិក្សាតាមអនឡាញ និងការសិក្សាតាមអេឡិចត្រូនិក ដោយប្រើប្រាស់ ធនធានសិក្សានៅក្នុងថ្នាល់អភិវឌ្ឍសមត្ថភាព (CPD) ដូចជា វីដេអូមេរៀន សៀវភៅសិក្សា និងប្រភពធនធានផ្សេងទៀតដែលត្រូវបានផ្ដល់ឱ្យ ឬណែនាំដោយគ្រូឧទ្ទេស។ អ្នកសិក្សាត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមជាបុគ្គលឬក្រុម រៀបចំលទ្ធផលសម្រេចបាន និងធ្វើបទបង្ហាញ។ ក្រោយពេលបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមនឹងបកស្រាយបានស៊ីជម្រៅអំពីខ្លឹមសារនៃការអភិវឌ្ឍកុមារពីកុមារភាព និងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា។ លើសពីនេះទៅទៀត សិក្ខាកាមមានសមត្ថភាពក្នុងការដឹកនាំ និងសម្រួលដល់ការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា ប្រកបដោយទំនុកចិត្តនិងមានប្រសិទ្ធភាពនៅក្នុងដំណើរការបង្រៀន និងរៀន។

អ្វីដែលអ្នកនឹងរៀន

  • បន្ទាប់ពីសិក្សាមុខវិជ្ជានេះចប់ សិក្ខាកាមនឹង៖
  • វិជ្ជាសម្បទា
  • - ពណ៌នាបានស៊ីជម្រៅអំពីទ្រឹស្តីការអភិវឌ្ឍកុមារពីកំណរកំណើត រហូតដល់វ័យសិក្សា
  • - រៀបរាប់បានពីគោលការណ៍នៃការរៀន និងរបៀបរៀនសូត្ររបស់របស់កុមារទៅតាមការអភិវឌ្ឍរបស់កុមារ
  • - បង្ហាញបានពីកក្កាជៈឥទ្ធពលទៅដល់ការអភិវឌ្ឍរបស់កុមារ។
  • បំណិនសម្បទា
  • - កំណត់បានពីសញ្ញាណទូទៅនៃការអភិវឌ្ឍរបស់កុមារ ការអភិវឌ្ឍតាមកម្រិតអាយុ ការអភិវឌ្ឍខួរក្បាល ការអភិវឌ្ឍពុទ្ធិ ការអភិវឌ្ឍប្រត្យក្សារម្មណ៍ ការអភិវឌ្ឍសរីរាង្គចលករ ការអភិវឌ្ឍភាសា ការអភិវឌ្ឍចិត្តសង្គម ការអភិវឌ្ឍទឹកចិត្តស្រឡាញ់ ការអភិវឌ្ឍសញ្ចេតនា ការអភិវឌ្ឍសីលធម៌របស់កុមារនៅក្នុងការបង្រៀន និងរៀន។
  • - កំណត់បានពីកក្តាជៈឥទ្ធិពលនៃការការអភិវឌ្ឍរបស់កុមារ ដែលជាឧបសគ្គនៅក្នុងការរៀន
  • - បែងចែកបានពីរគោលការន៍នៃការបង្រៀននិងរៀន និងបៀបរៀនរបស់កុមារនៅម្រិតបឋមសិក្សា។
  • ចរិយាសម្បទា
  • - មានគំនិតក្នុងការអនុវត្តទ្រឹស្តី ដោយផ្សារភ្ជាប់ទៅនឹងសកម្មភាពបង្រៀននិងរៀន និងនៅក្នុងជីវភាពរស់ប្រចាំថ្ងៃនៅក្នុងការអប់រំកុមារ
  • - មានស្មារតីក្នុងការគាំទ្រ ការបង្ការ និងការពារកំឡុងពេលកំណរកំណើត រហូតដល់វ័យសិក្សា
  • - យកចិត្តទុកដាក់ក្នុងការជ្រើសរើសវិធីសាស្រ្តបង្រៀនទៅតាមការអភិវឌ្ឍរបស់កុមារនៅក្នុងវ័យសិក្សា។

លក្ខខ័ណ្ឌដែលត្រូវមាន

  • លក្ខខណ្ឌសម្រាប់វគ្គសិក្សា
  • - គ្រូបង្រៀនកម្រិតបឋមសិក្សា (ក្របខណ្ឌ និងកិច្ចសន្យា)
  • - មានឧបករណ៍ដែលអាចប្រើប្រាស់អ៊ីនធើណេតបាន (កុំព្យូទ័រ)
  • - មានចំណេះដឹងមូលដ្ឋានផ្នែក ICT ដែលអាចប្រើប្រាស់បាន
  • - មានការប្តេជ្ញាខ្ពស់នៅក្នុងការសិក្សា សម្រាប់មុខវិជ្ជាការអភិវឌ្ឍ និងការរៀនសូត្ររបស់កុមារនៅកម្រិតបឋមសិក្សា។

អ្នកបង្រៀន

គ្រូឧទ្ទេស
គ្រូឧទ្ទេស - វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    ពេលណាក៏បាន
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម