Start Date
Anytime
End Date
Never
CPD Credits
0
Duration
45 Hours
Modality
Blended
Price
Free

គរុកោសល្យ​ និង​វិធីសាស្ត្របង្រៀន​ក្នុង​ការ​អប់រំ វិទ្យាសាស្ត្រ​បឋម

Phnom Penh Teacher Education College
Anytime - 45 Hours

មុខវិជ្ជានេះផ្តោតទៅលើបញ្ញតិ្តគរុកោសល្យសំខាន់ៗ មួយចំនួនដែលប្រើនៅក្នុងការបង្រៀនវិទ្យាសាស្រ្តបឋម ដូចជា បញ្ញត្តិភាន់ច្រឡំ (Naïve Concept) តុក្កតាគំនិត (concept cartoon), ផែនទីបញ្ញត្ត (concept map),ជាដើម ដែលជាមូលដ្ឋានសំខាន់ក្នុងការស្វែងយល់ពីចំណេះដឹង និងការយល់ដឹងរបស់សិស្សលើបញ្ញត្តិវិទ្យាសាស្រ្ត មុននឹងចាប់ផ្តើមការបង្រៀនមេរៀនវិទ្យាសាស្រ្ត។ ជាមួយគ្នានេះដែរ មុខវិជ្ជានេះនឹងផ្តល់នូវចំណេះដឹងមូលដ្ឋាន ពីដំណើរការនៃការរៀបចំខ្លឹមសារមេរៀន និងវិធីសាស្រ្តបង្រៀន និងរៀនតាមទ្រឹស្តីស្ថាបនានិយម (Constructivism)។

មុខវិជ្ជានេះដែរក៏ផ្តោតសំខាន់ទៅលើវិធីសាស្រ្តបង្រៀនបែបសកម្ម (ការបង្រៀន និងតាមបែបរិះរក (IBL), ការអប់រំ STEM ការបង្រៀននិងរៀបតាមរយៈការដោះស្រាយបញ្ហា) និងការអនុវត្តបង្រៀនសាកល្បង ដោយពិចារណាដាក់បញ្ចូលនូវបញ្ញត្តិគរុកោសល្យ និងជ្រើសរើសវិធីសាស្រ្តបង្រៀនសមស្របនឹងខ្លឹមសារមេរៀនវិទ្យាសាស្រ្ត។ បន្ថែមពីនេះ មុខវិជ្ជានេះ ក៏បង្ហាញពីវិធីមួយចំនួន ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ដូចជា សម្ភារៈសុំជំនួយ, បណ្ណតួនាទី, របៀបក្នុងការបែងចែកក្រុមមានភាពបត់បែន។

ក្នុងផ្នែកសិក្សាពីចម្ងាយ សិក្ខាកាមត្រូវសិក្សាដោយផ្ទាល់ខ្លួនតាមពេលវេលាកំណត់ពីវគ្គសិក្សាតាមរយៈការទាញយកឯកសារស្វ័យសិក្សា ការអនុវត្តតេស្តខ្លី ការផ្តល់ឯកសារជាកិច្ចការត្រឡប់មកវិញនៅក្នុងថ្នាល ដោយត្រូវឱ្យសិក្ខាកាមត្រូវសិក្សាស្វែងយល់ខ្លឹមសារមេរៀនតាមផ្នែកonline ហើយត្រូវបានវាយតម្លៃការបញ្ជប់វគ្គនីមួយៗតាមរយៈថ្នាលនេះផងដែរ

នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាម នឹងមានសមត្ថភាពអភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ជ្រាបយុទ្ធវិធីក្នុងការគ្រប់គ្រងថ្នាក់ទាំងប្រាំប្រធានបទ ទៅក្នុងដំណើរការបង្រៀន និងរៀន។ ការរៀបចំសិស្សឱ្យធ្វើការជាដៃ និងសកម្មភាពរៀននឹងអាចជួយសិស្សឱ្យរៀនបាននិងអាចជួយគ្នាទៅវិញទៅមកបាន។

What you will learn

  • បន្ទាប់ពីសិក្សាមុខវិជ្ជានេះចប់ដោយជោគជ័យ សិក្ខាកាមនឹងទទួលបាន៖
  • វិជ្ជាសម្បទា៖
  • កំណត់ពីវិធីសាស្រ្តបង្រៀនបែបសកម្ម មានដូចជា វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក (IBL), វិធីសាស្រ្តបង្រៀនផ្អែកលើបញ្ហា, និងការអប់រំស្ទែមជាដើម
  • កំណត់បញ្ញត្តិគរុកោសល្យសំខាន់ៗ ដែលប្រើនៅក្នុងវិទ្យាសាស្រ្តបឋម និងយុទ្ធវិធីមួយចំនួននៅក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព
  • រៀបចំកិច្ចតែងការបង្រៀនតាមបែបបញ្ច្រាស និងកិច្ចតែងការបង្រៀនដោយដាក់បញ្ចូលវិធីសាស្រ្តបង្រៀននិងរៀនដែលសមស្រប និងដាក់បញ្ចូលវិធីបែងចែកក្រុមមានភាពបត់បែន
  • បំណិនសម្បទា៖
  • វិភាគពីទំនាក់ទំនង និងសារៈសំខាន់នៃបញ្ញត្តិគរុកោសល្យ នៅក្នុងការបង្រៀនមេរៀនវិទ្យាសាស្រ្តបឋម
  • ប្រើប្រាស់បញ្ញត្តិគរុកោសល្យសំខាន់ៗ និងវិធីសាស្រ្ត សម្រាប់ការបង្រៀនវិទ្យាសាស្រ្តបឋម ប្រកបដោយប្រសិទ្ធភាព
  • អភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ចូលយុទ្ធវិធីមួយចំនួននៅក្នុងការគ្រប់គ្រងថ្នាក់រៀនស្របតាមដំណើរការបង្រៀនវិទ្យាសាស្រ្តបឋម
  • ប្រៀបធៀបវិធីវិទ្យាសាស្រ្ត និងវិធីបង្រៀនតាមបែបប្រពៃណី
  • ចរិយាសម្បទា៖
  • បណ្តុះទស្សនៈស្ថាបនានិយមនៅក្នុងការងារក្រុម និងការផ្តល់មតិយោបល់ប្រកបដោយការស្ថាបនា
  • ផ្តល់តម្លៃនូវភាពផ្សេងៗគ្នា និងចូលរួមចែករំលែកបទពិសោធន៍នៅក្នុងការបង្រៀន

Prerequisites

  • មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ ICT (ប្រើ​ប្រាស់​កុំ​ព្យូទ័រ)
  • មាន​ឧបករណ៍​ដែល​អាច​ប្រើ​ប្រាស់​អីនធើណេតបាន
  • មាន​អីនធើណេត
  • ជាគ្រូបង្រៀន​កម្រិត​បឋមសិក្សា​ (ក្របខណ្ឌ និង​កិច្ច​សន្យា)
  • មានថ្នាក់បង្រៀន

Instructors

SK
គ្រូឧទ្ទេស
គ្រូឧទ្ទេស - វិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ
គ្រូឧទ្ទេស - វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
គ្រូឧទ្ទេស - នាយកដ្ឋានកិច្ចការវិក្រឹតការ

Course Details

  • Enrollment End Date
    Never
  • Start Date
    Anytime
    End Date
    Never
  • Seats
    Unlimited
  • Seats
    Unlimited
    Duration
    45 Hours
  • Price
    Free
  • Modality
    Blended
  • Specialty
    Pedagogy
  • Language
    Khmer
  • Training Type
    Single
  • Participant Level
    Any
  • Participant Type
    Any
  • Location