ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ថ្នាក់​រៀន កម្រិត​១

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
ពេលណាក៏បាន - 45 ម៉ោង

មុខវិជ្ជានេះនឹងផ្តល់ជូនសិក្ខាកាមនូវទិដ្ឋភាពទូទៅពីទ្រឹស្តី និងការអនុវត្តនៃការគ្រប់គ្រងថ្នាក់រៀននៅកម្រិតបឋមសិក្សាដោយផ្ដោតលើបំណិនសំខាន់ៗដូចជា ការញែកភាពខុសគ្នា ការបែងចែកក្រុមដែលមានភាពបត់បែន ការប្រើប្រាស់វិន័យបែបវិជ្ជមាន ការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងទីតាំងបង្រៀននិងរៀន។ លើសពីនេះទៅទៀត សិក្ខាកាមនឹងទទួលបានចំណេះដឹងលើការបង្កើតនិងទ្រទ្រង់ថ្នាក់រៀនដោយការយកចិត្តទុកដាក់ដើម្បីសម្រេចលទ្ធផលនៃការសិក្សា ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាននៅក្នុងថ្នាក់ ការស្គាល់សិស្សនិងតម្រូវការរបស់ពួកគេ និងការញែកភាពខុសគ្នាក្នុងការបង្រៀននិងរៀន ពន្យល់ពីទំនាក់ទំនងពីភាពខុសគ្នា និងការរៀបចំក្រុម រួមទាំងពន្យល់ពីបច្ចេកទេសក្នុងការរៀបចំក្រុមដែលបង្កលក្ខណៈងាយស្រួលដល់ការបង្រៀននិងរៀន។ ជាមួយគ្នានេះដែរ សិក្ខាកាមក៏នឹងទទួលបាននូវចំណេះដឹងលើវិធីជំរុញឱ្យមានឥរិយាបថវិជ្ជមាន និងវិធីបញ្ចៀសការប្រើប្រាស់ទណ្ឌកម្ម ដោយស្គាល់ពីឫសគល់នៃការបង្កើតកំហុសរបស់សិស្ស ជំរុញលើកទឹកចិត្តគ្រូបង្រៀនឱ្យប្រើប្រាស់ពេលវេលាបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងសកម្មភាពបង្រៀននិងរៀន វិធីដែលគ្រូអាចប្រើប្រាស់ទីតាំងនៅក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀនឱ្យមានប្រសិទ្ធភាព។ ក្រោយពេលបញ្ចប់វគ្គនេះ សិក្ខាកាមនឹងមានសមត្ថភាពអភិវឌ្ឍកិច្ចតែងការបង្រៀនដោយបញ្ជ្រាបយុទ្ធវិធីក្នុងការគ្រប់គ្រងថ្នាក់រៀន ទៅក្នុងដំណើរការបង្រៀននិងរៀន ឱ្យបានសមស្របទៅតាមសមត្ថភាពសិស្ស និងស្ថានភាពថ្នាក់រៀនប្រកបដោយភាពបត់បែន។

អ្វីដែលអ្នកនឹងរៀន

  • បន្ទាប់ពីសិក្សាមុខវិជ្ជានេះចប់ សិក្ខាកាមនឹងអាច៖
  • វិជ្ជាសម្បទា
  • រៀបរាប់ពីស្ថានភាពបច្ចុប្បន្នពីការស្រាវជ្រាវអប់រំ និងទ្រឹស្តីនៃការគ្រប់គ្រងថ្នាក់រៀន និងតម្រូវការចិត្តសាស្ត្ររបស់កុមារម្នាក់ៗ
  • បំណិនសម្បទា
  • កសាងទំនាក់ទំនងជាវិជ្ជមានរវាង គ្រូនិងគ្រូ គ្រូនិងសិស្ស សិស្សនិងសិស្ស
  • ប្រើប្រាស់វិធីបង្រៀនដែលជំរុញឱ្យការសិក្សាជាអតិបរមាដល់គរុនិស្សិតម្នាក់ៗ និងគរុនិស្សិតមួយក្រុម២
  • គ្រប់គ្រង និងរៀបចំការងារក្រុមតាមមធ្យោបាយមួយដែលជំរុញសកម្មភាពរៀបសូត្រជាអតិបរមា
  • បង្កើតបរិស្ថានមេត្រដែលជំរុញការចូលរួមសកម្ម ការត្រួតពិនិត្យ ការវាយតម្លៃ និងការគាំទ្រពីគ្រូឧទ្ទេស
  • គ្រប់គ្រងថ្នាក់រៀនតាមមធ្យោបាយវិជ្ជមាន តាមរយៈការប្រើប្រាស់វិន័យបែបវិជ្ជមាន
  • ចរិយាសម្បទា
  • ផ្លាស់ប្តូរពីការដាក់ទណ្ឌកម្ម មកជាការប្រើប្រាស់វិន័យបែបវិជ្ជមាន សំដៅមានការកែប្រែឥរិយាបថដែលមិនស្រប
  • បង្កើតទម្លាប់គ្រប់គ្រងការងារក្រុមប្រកបដោយប្រសិទ្ធភាព
  • បង្កើតទម្លាប់អនុវត្តវិធីគ្រប់គ្រងថ្នាក់រៀនដើម្បីបង្កើនការចូលរួម និងសុខុមាលភាពផ្លូវចិត្តមានកម្រិតអតិបរមា

លក្ខខ័ណ្ឌដែលត្រូវមាន

  • មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ ICT (ប្រើ​ប្រាស់​កុំ​ព្យូទ័រ)
  • មាន​ឧបករណ៍​ដែល​អាច​ប្រើ​ប្រាស់​អីនធើណេតបាន
  • មាន​អីនធើណេត
  • ជាគ្រូបង្រៀន​កម្រិត​បឋមសិក្សា​ (ក្របខណ្ឌ និង​កិច្ច​សន្យា)
  • មានថ្នាក់បង្រៀន

អ្នកបង្រៀន

គ្រូឧទ្ទេស - វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

គ្រូឧទ្ទេស - នាយកដ្ឋានកិច្ចការវិក្រឹតការ

ឯកសារភ្ជាប់

photo_2024-12-26_15-32-51.jpg

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    ពេលណាក៏បាន
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម