បច្ចេកវិទ្យាទំនាក់ទំនង និងបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ
18/12/2025
មិនកំណត់
1
90 ម៉ោង
ចម្រុះ
ឥតគិតថ្លៃ
បច្ចេកវិទ្យាទំនាក់ទំនង និងបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ
នាយកដ្ឋានបរិវត្តកម្មឌីជីថលវគ្គសិក្សានេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់គ្រូបង្រៀននៅកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសិក្សានូវចំណេះដឹង និងជំនាញជាក់ស្តែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀននៅក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។ វគ្គសិក្សានេះនឹងជួយអ្នកឱ្យសម្របខ្លួនទៅនឹងបរិយាកាសអប់រំឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព។
នៅក្នុងបរិបទអប់រំការចូលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកំពុងកើនឡើង វគ្គសិក្សានេះនឹងផ្ដល់ឱ្យអ្នកនូវឧបករណ៍ចាំបាច់ដើម្បីបង្កើនការចូលរួមរបស់សិស្ស កែលម្អការសហការ និងធ្វើឱ្យការអប់រំកាន់តែមានភាពងាយស្រួល ដែលនឹងផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាក់លាក់របស់គ្រូបង្រៀន ដូចជាការទំនាក់ទំនងមានកម្រិត និងធនធានមានកម្រិត ហើយនឹងផ្តល់នូវដំណោះស្រាយជាក់ស្តែង និងប្រកបដោយភាពច្នៃប្រឌិត។
តាមរយៈវគ្គសិក្សានេះ អ្នកនឹងរៀនពីរបៀបប្រើប្រាស់វេទិកាទំនាក់ទំនងឌីជីថលផ្សេងៗ ការពារសុវត្ថិភាព និងឯកជនភាពតាមអ៊ីនធឺណិត និងបញ្ចូលឧបករណ៍ បញ្ញាសិប្បនិម្មិត- AI ទៅក្នុងវិធីសាស្រ្តបង្រៀនរបស់អ្នក។ វគ្គសិក្សានេះនឹងជួយអ្នកក្នុងការអភិវឌ្ឍផែនការមេរៀនប្រកបដោយភាពច្នៃប្រឌិត បង្កើតបទពិសោធន៍សិក្សាអន្តរកម្ម និងវាយតម្លៃចំណេះដឹងរបស់សិស្សកាន់តែមានប្រសិទ្ធភាព។
ជាចុងក្រោយ វគ្គសិក្សានេះនឹងផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយដល់អ្នកឱ្យមានការផ្លាស់ប្តូរឌីជីថល និងបង្កើតអនាគតកាន់តែប្រសើរសម្រាប់សិស្សានុសិស្សកម្ពុជា។
អ្វីដែលអ្នកនឹងរៀន
- យល់ដឹងអំពីគោលការណ៍គ្រឹះនៃបច្ចេកវិទ្យាទំនាក់ទំនងឌីជីថល និង បញ្ញាសិប្បនិម្មិត AI ក្នុងការអប់រំ។
- ប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីកែលម្អការបង្រៀន និងរៀនសូត្រ។
- ការអនុវត្តសម្រាប់សុវត្ថិភាព និងឯកជនភាពតាមអ៊ីនធឺណិត។
- រួមបញ្ចូលឧបករណ៍ AI ទៅក្នុងផែនការមេរៀន និងសកម្មភាពក្នុងថ្នាក់រៀន។
- វាយតម្លៃការអនុវត្ត និងប្រសិទ្ធភាពនៃបច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ។
លក្ខខ័ណ្ឌដែលត្រូវមាន
- កុំព្យូទ័រ
- ថេបផ្លេត
- ទូរសព្ទដៃឆ្លាតវៃ
- អុីធឺណិត
ព័ត៌មានលំអិតអំពីវគ្គសិក្សា
-
អ្នកផ្តល់វគ្គសិក្សា
នាយកដ្ឋានបរិវត្តកម្មឌីជីថល
-
ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
-
ចាប់ផ្តើម
18/12/2025
បញ្ចប់មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
រយៈពេល90 ម៉ោង
-
តម្លៃ
ឥតគិតថ្លៃ
-
មធ្យោបាយបង្រៀន
ចម្រុះ
-
ជំនាញឯកទេស
ការគ្រប់គ្រងថ្នាក់រៀន, ជំនាញទាក់ទង, បច្ចេកវិទ្យា
-
អត្ថប្រយោជន៍
វិញ្ញាបនបត្រ
1 ក្រេឌីតអវប -
ភាសា
ខ្មែរ
-
ប្រភេទវគ្គសិក្សា
ទោល
-
កម្រិតអ្នកចូលរួម
មិនកំណត់
-
ប្រភេទអ្នកចូលរួម
បុគ្គលិកអប់រំ, គណគ្រប់គ្រងសាលារៀន, គ្រូបង្រៀន, គ្រូគរុកោសល្យ
-
ទីតាំងអ្នកចូលរួម
មិនកំណត់
វគ្គសិក្សានេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់គ្រូបង្រៀននៅកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសិក្សានូវចំណេះដឹង និងជំនាញជាក់ស្តែងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀននៅក្នុងបរិបទបច្ចេកវិទ្យាឌីជីថល។ វគ្គសិក្សានេះនឹងជួយអ្នកឱ្យសម្របខ្លួនទៅនឹងបរិយាកាសអប់រំឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព។