ឧបករណ៍ឌីជីថលសម្រាប់ផលិតភាពការងារ និងសន្តិសុខសាយប័រ
18/12/2025
Never
0
90 Hours
Blended
Free
ឧបករណ៍ឌីជីថលសម្រាប់ផលិតភាពការងារ និងសន្តិសុខសាយប័រ
Course Creator Communityនៅក្នុងយុគសម័យបរិវត្តកម្មឌីជីថល ការទទួលបានជំនាញបច្ចេកវិទ្យា គឺជាសមត្ថភាពដ៏សំខាន់នៅក្នុងការរស់នៅ និងបំពេញការងារ។ ហេតុនេះហើយទើបវគ្គសិក្សានេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីផ្ដល់ជូននូវចំណេះដឹង និងជំនាញឌីជីថលជាក់ស្ដែង ដោយផ្ដោតលើចំណុចសំខាន់ៗចំនួនបីដូចខាងក្រោម៖
ទីមួយ គឺការស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍រូបវន្តដូចជា កុំព្យូទ័រ ទូរសព្ទឆ្លាតវៃ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ រួមជាមួយកម្មវិធីការិយាល័យទំនើបៗមានដូចជា Microsoft Office និង Google Workspace ដើម្បីបង្កើនផលិតភាពការងារ និងសន្សំសំចៃពេលវេលា។
ទីពីរ គឺការផ្ដោតលើការថែទាំឧបករណ៍ឌីជីថលទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានបច្ចេកទេសសម្អាត ការរៀបចំប្រព័ន្ធខ្សែ ការធ្វើបច្ចុប្បន្នភាពកម្មវិធី និងការបម្រុងទុកទិន្នន័យ ដើម្បីធានាបាននូវដំណើរការល្អ សុវត្ថិភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
ចុងក្រោយ គឺការបណ្ដុះស្មារតីប្រុងប្រយ័ត្នតាមរយៈមេរៀនសន្តិសុខសាយប័រ ដែលបំពាក់នូវសមត្ថភាពការពារខ្លួនពីមេរោគ ការបោកប្រាស់តាមអនឡាញ និងការគ្រប់គ្រងពាក្យសម្ងាត់ឱ្យមានសុវត្ថិភាពខ្ពស់បំផុត។
សរុបមក ខ្លឹមសារទាំងស្រុងនៃវគ្គសិក្សានេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់បុគ្គលិកអប់រំ និងអ្នកប្រើប្រាស់ទូទៅ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ឧបករណ៍ឌីជីថលប្រកបដោយភាពឆ្លាតវៃ ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ក្នុងពិភពការងារ និងការសិក្សាបច្ចុប្បន្ន។
What you will learn
- មូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា៖ ផ្តល់ចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍រូបវន្ត (Hardware) ដូចជាកុំព្យូទ័រ និងទូរសព្ទឆ្លាតវៃ រួមទាំងកម្មវិធី (Software) ដូចជា Microsoft Office និង Google Workspace ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយពេលវេលា ។
- ការថែទាំឧបករណ៍ឌីជីថល៖ បង្រៀនពីការថែទាំទាំងផ្នែករឹង និងផ្នែកទន់ ដូចជាការសម្អាត ការធ្វើបច្ចុប្បន្នភាព និងការបម្រុងទុកទិន្នន័យ ដើម្បីធានាសុវត្ថិភាព និងអាយុកាលប្រើប្រាស់បានយូរ សម្រាប់បុគ្គលិកអប់រំ និងអ្នកប្រើប្រាស់ទូទៅ ។
- សន្តិសុខសាយប័រ (Cybersecurity)៖ ផ្តោតលើការការពារទិន្នន័យ និងឯកជនភាពពីការគំរាមកំហែងតាមអនឡាញ ដូចជាមេរោគ និងការបោកប្រាស់ ដោយប្រើប្រាស់វិធីសាស្ត្រការពារនានា ដូចជាកម្មវិធីកម្ចាត់មេរោគ និងការគ្រប់គ្រងពាក្យសម្ងាត់ ។
Prerequisites
- កុំព្យូទ័រ
- ទូរស័ព្ទដៃឆ្លាតវៃ
- ថេប្លេត
- អ៉ីនធឺណិត
Course Details
-
Provider
Course Creator Community
-
Enrollment End Date
Never
-
Start Date
18/12/2025
End DateNever
-
Seats
Unlimited
-
Seats
Unlimited
Duration90 Hours
-
Price
Free
-
Modality
Blended
-
Specialty
ICT
-
Language
Khmer
-
Training Type
Single
-
Participant Level
Any
-
Participant Type
Education staff, Teacher, Teacher Educator
-
Location
Any
នៅក្នុងយុគសម័យបរិវត្តកម្មឌីជីថល ការទទួលបានជំនាញបច្ចេកវិទ្យា គឺជាសមត្ថភាពដ៏សំខាន់នៅក្នុងការរស់នៅ និងបំពេញការងារ។ ហេតុនេះហើយទើបវគ្គសិក្សានេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីផ្ដល់ជូននូវចំណេះដឹង និងជំនាញឌីជីថលជាក់ស្ដែង ដោយផ្ដោតលើចំណុចសំខាន់ៗចំនួនបីដូចខាងក្រោម៖