ចាប់ផ្តើម
26/02/2026
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
30 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន​ នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល

នាយកដ្ឋានបរិវត្តកម្មឌីជីថល
26/02/2026 - 30 ម៉ោង

ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

ឆ្លើយតបនឹងក្របខណ្ឌជាតិខាងលើ និងស្របតាមទិសដៅកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់គុណភាពអប់រំ វគ្គសិក្សាស្ដីពី ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននៅក្នុងបរិវត្តកម្មការអប់រំឌីជីថល ត្រូវបានអភិវឌ្ឍឡើងដើម្បីកសាងសមត្ថភាពគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សរ៍ទី២១។

លើសពីនេះ វគ្គសិក្សាមានគោលដៅលើកកម្ពស់សមត្ថភាពស្ដីពីអក្ខរកម្មព័ត៌មាន និងទិន្នន័យ ប្រតិបត្តិការឧបករណ៍ឌីជីថល និងសុសវែរ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ ការបង្កើតមាតិកាឌីជីថល សន្តិសុខ និងសុវត្ថិភាព ការដោះស្រាយបញ្ហា និងការសិក្សាពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក។

វគ្គសិក្សានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងស្ដីពី អក្ខរកម្មព័ត៌មាន លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជំនួយដល់ការបង្រៀនប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការច្នៃប្រឌិត ស្របតាមបរិបទឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សំដៅប្រែក្លាយគ្រូបង្រៀនឱ្យទៅជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរ និងកសាងបរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការសង្គម។ ការចូលរួមវគ្គសិក្សានេះនឹងក្លាយជាការបោះជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ​​របស់លោកគ្រូ អ្នកគ្រូ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់យុគសម័យថ្មី។

កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនស្មាត និងជំនួយបច្ចេកទេសដោយក្រុមហ៊ុន ADITI

អ្វីដែលអ្នកនឹងរៀន

  • យល់ដឹង និងអនុវត្ត៖ ការកំណត់ ស្វែងរក និងវាយតម្លៃព័ត៌មាន ដើម្បីចៀសវាងព័ត៌មានខុស ឬមាតិកាក្លែងបន្លំ ក្នុងការសិក្សាស្រាវជ្រាវ និងការអប់រំ។
  • វិភាគ៖ សារប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនេះទៅកាន់សិស្សានុសិស្សប្រកបដោយក្រមសីលធម៌។
  • ប្រើប្រាស់៖ ម៉ាស៊ីនស្វែងរក និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតមាតិកាអប់រំ និងជួយសម្រួលដល់ការរៀបចំផែនការបង្រៀនប្រចាំថ្ងៃ។
  • អនុវត្ត៖ ក្រមសីលធម៌ក្នុងការប្រើប្រាស់មាតិកាឌីជីថល និងការបញ្ជាឧបករណ៍ AI នៅក្នុងបរិបទនៃការអប់រំ។
  • ការពារ៖ ទិន្នន័យផ្ទាល់ខ្លួន និងគ្រប់គ្រងដានជើងឌីជីថល ដើម្បីបញ្ចៀសពីការគម្រាមកំហែងអនឡាញនៅក្នុងសាលារៀន។
  • កសាង៖ ខ្លួនជាអ្នកអប់រំ និងពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ ដែលមានសមត្ថភាពដឹកនាំសិស្សឱ្យចូលរួមក្នុងសង្គមឌីជីថលយ៉ាងសកម្ម និងមានសុវត្ថិភាព។

លក្ខខ័ណ្ឌដែលត្រូវមាន

  • ឧបករណ៍: ត្រូវមាន កុំព្យូទ័រ (Laptop/Desktop) ឬ ថេប្លេត (Tablet) ដែលមានដំណើរការល្អ។ ទូរសព្ទដៃអាចប្រើបាន ប៉ុន្តែវាមិនសូវផ្ដល់ភាពងាយស្រួលសម្រាប់ការវាយអត្ថបទ ឬមើលឯកសារធំៗនោះទេ។
  • អ៊ីនធឺណិត: ត្រូវមានសេវាអ៊ីនធឺណិតដែលមានស្ថិរភាព និងល្បឿនលឿនល្មមសម្រាប់មើលវីដេអូ ឬចូលរួមការប្រជុំវីដេអូដោយមិនរអាក់រអួល។
  • កាលវិភាគច្បាស់លាស់: ត្រូវបែងចែកពេលឱ្យដាច់រវាងការរៀនក្នុងថ្នាក់ និងការស្រាវជ្រាវដោយខ្លួនឯងតាមអនឡាញ។
  • ភាពហ្មត់ចត់: កុំទុកកិច្ចការឱ្យកកស្ទះ (Procrastination) ព្រោះមេរៀនអនឡាញច្រើនតែតម្រូវឱ្យអ្នកអាន ឬមើលវីដេអូមុនពេលចូលរៀនផ្ទាល់។

អ្នកបង្រៀន

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានបរិវត្តកម្មឌីជីថល
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    26/02/2026
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    30 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
  • អត្ថប្រយោជន៍
    វិញ្ញាបនបត្រ
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម