ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល
26/02/2026
Never
0
30 Hours
Blended
Free
ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល
Department of Digital Transformationក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
ឆ្លើយតបនឹងក្របខណ្ឌជាតិខាងលើ និងស្របតាមទិសដៅកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់គុណភាពអប់រំ វគ្គសិក្សាស្ដីពី “ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននៅក្នុងបរិវត្តកម្មការអប់រំឌីជីថល” ត្រូវបានអភិវឌ្ឍឡើងដើម្បីកសាងសមត្ថភាពគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សរ៍ទី២១។
លើសពីនេះ វគ្គសិក្សាមានគោលដៅលើកកម្ពស់សមត្ថភាពស្ដីពីអក្ខរកម្មព័ត៌មាន និងទិន្នន័យ ប្រតិបត្តិការឧបករណ៍ឌីជីថល និងសុសវែរ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ ការបង្កើតមាតិកាឌីជីថល សន្តិសុខ និងសុវត្ថិភាព ការដោះស្រាយបញ្ហា និងការសិក្សាពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក។
វគ្គសិក្សានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងស្ដីពី “អក្ខរកម្មព័ត៌មាន” លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជំនួយដល់ការបង្រៀនប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការច្នៃប្រឌិត ស្របតាមបរិបទឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សំដៅប្រែក្លាយគ្រូបង្រៀនឱ្យទៅជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរ និងកសាងបរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការសង្គម។ ការចូលរួមវគ្គសិក្សានេះនឹងក្លាយជាការបោះជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់យុគសម័យថ្មី។
កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនស្មាត និងជំនួយបច្ចេកទេសដោយក្រុមហ៊ុន ADITI។
What you will learn
- យល់ដឹង និងអនុវត្ត៖ ការកំណត់ ស្វែងរក និងវាយតម្លៃព័ត៌មាន ដើម្បីចៀសវាងព័ត៌មានខុស ឬមាតិកាក្លែងបន្លំ ក្នុងការសិក្សាស្រាវជ្រាវ និងការអប់រំ។
- វិភាគ៖ សារប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនេះទៅកាន់សិស្សានុសិស្សប្រកបដោយក្រមសីលធម៌។
- ប្រើប្រាស់៖ ម៉ាស៊ីនស្វែងរក និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតមាតិកាអប់រំ និងជួយសម្រួលដល់ការរៀបចំផែនការបង្រៀនប្រចាំថ្ងៃ។
- អនុវត្ត៖ ក្រមសីលធម៌ក្នុងការប្រើប្រាស់មាតិកាឌីជីថល និងការបញ្ជាឧបករណ៍ AI នៅក្នុងបរិបទនៃការអប់រំ។
- ការពារ៖ ទិន្នន័យផ្ទាល់ខ្លួន និងគ្រប់គ្រងដានជើងឌីជីថល ដើម្បីបញ្ចៀសពីការគម្រាមកំហែងអនឡាញនៅក្នុងសាលារៀន។
- កសាង៖ ខ្លួនជាអ្នកអប់រំ និងពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ ដែលមានសមត្ថភាពដឹកនាំសិស្សឱ្យចូលរួមក្នុងសង្គមឌីជីថលយ៉ាងសកម្ម និងមានសុវត្ថិភាព។
Prerequisites
- ឧបករណ៍: ត្រូវមាន កុំព្យូទ័រ (Laptop/Desktop) ឬ ថេប្លេត (Tablet) ដែលមានដំណើរការល្អ។ ទូរសព្ទដៃអាចប្រើបាន ប៉ុន្តែវាមិនសូវផ្ដល់ភាពងាយស្រួលសម្រាប់ការវាយអត្ថបទ ឬមើលឯកសារធំៗនោះទេ។
- អ៊ីនធឺណិត: ត្រូវមានសេវាអ៊ីនធឺណិតដែលមានស្ថិរភាព និងល្បឿនលឿនល្មមសម្រាប់មើលវីដេអូ ឬចូលរួមការប្រជុំវីដេអូដោយមិនរអាក់រអួល។
- កាលវិភាគច្បាស់លាស់: ត្រូវបែងចែកពេលឱ្យដាច់រវាងការរៀនក្នុងថ្នាក់ និងការស្រាវជ្រាវដោយខ្លួនឯងតាមអនឡាញ។
- ភាពហ្មត់ចត់: កុំទុកកិច្ចការឱ្យកកស្ទះ (Procrastination) ព្រោះមេរៀនអនឡាញច្រើនតែតម្រូវឱ្យអ្នកអាន ឬមើលវីដេអូមុនពេលចូលរៀនផ្ទាល់។
Course Details
-
Provider
Department of Digital Transformation
-
Enrollment End Date
Never
-
Start Date
26/02/2026
End DateNever
-
Seats
Unlimited
-
Seats
Unlimited
Duration30 Hours
-
Price
Free
-
Modality
Blended
-
Specialty
-
Rewards
Certificate
-
Language
Khmer
-
Training Type
Single
-
Participant Level
Any
-
Participant Type
Any
-
Location
Any
ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។