ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល
26/02/2026
មិនកំណត់
0
30 ម៉ោង
ចម្រុះ
ឥតគិតថ្លៃ
ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល
នាយកដ្ឋានបរិវត្តកម្មឌីជីថលក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
ឆ្លើយតបនឹងក្របខណ្ឌជាតិខាងលើ និងស្របតាមទិសដៅកំណែទម្រង់ក្រសួងអប់រំ យុវជន និងកីឡា លើការធ្វើបរិវត្តកម្មឌីជីថល និងការលើកកម្ពស់គុណភាពអប់រំ វគ្គសិក្សាស្ដីពី “ការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននៅក្នុងបរិវត្តកម្មការអប់រំឌីជីថល” ត្រូវបានអភិវឌ្ឍឡើងដើម្បីកសាងសមត្ថភាពគ្រូបង្រៀនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សរ៍ទី២១។
លើសពីនេះ វគ្គសិក្សាមានគោលដៅលើកកម្ពស់សមត្ថភាពស្ដីពីអក្ខរកម្មព័ត៌មាន និងទិន្នន័យ ប្រតិបត្តិការឧបករណ៍ឌីជីថល និងសុសវែរ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ ការបង្កើតមាតិកាឌីជីថល សន្តិសុខ និងសុវត្ថិភាព ការដោះស្រាយបញ្ហា និងការសិក្សាពេញមួយជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើក។
វគ្គសិក្សានេះមានគោលបំណងលើកកម្ពស់ចំណេះដឹងស្ដីពី “អក្ខរកម្មព័ត៌មាន” លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជំនួយដល់ការបង្រៀនប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការច្នៃប្រឌិត ស្របតាមបរិបទឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សំដៅប្រែក្លាយគ្រូបង្រៀនឱ្យទៅជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរ និងកសាងបរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការសង្គម។ ការចូលរួមវគ្គសិក្សានេះនឹងក្លាយជាការបោះជំហានដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់លោកគ្រូ អ្នកគ្រូ និងចូលរួមយ៉ាងសកម្មក្នុងការបង្កើតប្រព័ន្ធអប់រំដ៏រឹងមាំសម្រាប់យុគសម័យថ្មី។
កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភថវិកាគាំទ្រដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនស្មាត និងជំនួយបច្ចេកទេសដោយក្រុមហ៊ុន ADITI។
អ្វីដែលអ្នកនឹងរៀន
- កសាងឧត្តមភាពជាអ្នកដឹកនាំដែលចេះប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងការបណ្តុះស្មារតីជាពលរដ្ឋឌីជីថលសាកលពេញលក្ខណៈ។
- របៀបប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតប្រកបដោយភាពច្នៃប្រឌិត ក្រមសីលធម៌ ដើម្បីបង្កើនផលិតភាពការងារ ផលិតមាតិកាអប់រំ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងបរិបទអប់រំ។
- ការពង្រឹងសមត្ថភាពអភិវឌ្ឍខ្លួនជាប្រចាំ បណ្ដុះទម្លាប់សិក្សាពេញមួយជីវិតដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថល និងតម្រូវការសេដ្ឋកិច្ចឌីជីថល
- ការពារអត្តសញ្ញាណឌីជីថល ធានាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនតាមស្តង់ដារបច្ចេកវិទ្យា។
- ជំនាញវិភាគ ការត្រិះរិះពិចារណា និងវាយតម្លៃសុក្រឹតភាពក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថល។
លក្ខខ័ណ្ឌដែលត្រូវមាន
- ឧបករណ៍: ត្រូវមាន កុំព្យូទ័រ (Laptop/Desktop) ឬ ថេប្លេត (Tablet) ដែលមានដំណើរការល្អ។ ទូរសព្ទដៃអាចប្រើបាន ប៉ុន្តែវាមិនសូវផ្ដល់ភាពងាយស្រួលសម្រាប់ការវាយអត្ថបទ ឬមើលឯកសារធំៗនោះទេ។
- អ៊ីនធឺណិត: ត្រូវមានសេវាអ៊ីនធឺណិតដែលមានស្ថិរភាព និងល្បឿនលឿនល្មមសម្រាប់មើលវីដេអូ ឬចូលរួមការប្រជុំវីដេអូដោយមិនរអាក់រអួល។
- កាលវិភាគច្បាស់លាស់: ត្រូវបែងចែកពេលឱ្យដាច់រវាងការរៀនក្នុងថ្នាក់ និងការស្រាវជ្រាវដោយខ្លួនឯងតាមអនឡាញ។
- ភាពហ្មត់ចត់: កុំទុកកិច្ចការឱ្យកកស្ទះ (Procrastination) ព្រោះមេរៀនអនឡាញច្រើនតែតម្រូវឱ្យអ្នកអាន ឬមើលវីដេអូមុនពេលចូលរៀនផ្ទាល់។
របៀបចុះឈ្មោះចូលរៀន
សូមស្វាគមន៍មកកាន់វគ្គសិក្សា [ការពង្រឹងសមត្ថភាព អក្ខរកម្មព័ត៌មាន នៅក្នុងបរិវត្តកម្មការអប់រំឌីជីថល]! ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងថ្នាក់រៀនឌីជីថល វគ្គសិក្សានេះតម្រូវឱ្យមាន «លេខកូដចុះឈ្មោះ» (Enrolment Key)។
ព័ត៌មានលំអិតអំពីវគ្គសិក្សា
-
អ្នកផ្តល់វគ្គសិក្សា
នាយកដ្ឋានបរិវត្តកម្មឌីជីថល
-
ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
-
ចាប់ផ្តើម
26/02/2026
បញ្ចប់មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
រយៈពេល30 ម៉ោង
-
តម្លៃ
ឥតគិតថ្លៃ
-
មធ្យោបាយបង្រៀន
ចម្រុះ
-
ជំនាញឯកទេស
បញ្ញាសិប្បនិម្មិត
-
អត្ថប្រយោជន៍
វិញ្ញាបនបត្រ
-
ភាសា
ខ្មែរ
-
ប្រភេទវគ្គសិក្សា
ទោល
-
កម្រិតអ្នកចូលរួម
មធ្យមសិក្សាទុតិយភូមិ, មត្តេយ្យសិក្សា, បឋមសិក្សា, មធ្យមសិក្សាបឋមភូមិ
-
ប្រភេទអ្នកចូលរួម
គ្រូបង្រៀន
-
ទីតាំងអ្នកចូលរួម
បន្ទាយមានជ័យ, មណ្ឌលគិរី, ឧត្តរមានជ័យ, ស្ទឹងត្រែង
ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវការអភិវឌ្ឍលើមូលដ្ឋានគ្រឹះចំនួន២ គឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការកសាងទំនុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងបានកំណត់នូវសរសរស្ដម្ភយុទ្ធសាស្ត្រចំនួន៣ រួមមានការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ ក្នុងនោះការសម្រេចបាននូវ "ពលរដ្ឋឌីជីថល" ពេញលក្ខណៈ ទាមទារឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពប្រើប្រាស់ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។