ចាប់ផ្តើម
21/04/2026
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
1
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

ការសរសេរកម្មវិធីបញ្ញាសិប្បនិម្មិតដោយប្រើប្រាស់ Scratch

នាយកដ្ឋានកិច្ចការវិក្រឹតការ
21/04/2026 - 45 ម៉ោង 1 ក្រេ.

នៅក្នុងវគ្គសិក្សាមុន អ្នកបានរៀនអំពីថ្នាល Scratch នៅក្នុងវគ្គសិក្សានេះយើងនឹងពង្រីកការយល់ដឹងរបស់អ្នកដោយប្រើប្រាស់ Scratch ដើម្បីបង្កើតកម្មវិធីឆ្លាតវៃអនុវត្តជាមួយបញ្ញាសិប្បនិម្មិត។ វគ្គសិក្សានេះផ្តល់នូវការណែនាំអំពី គោលគំនិតជាមូលដ្ឋាននៃបញ្ញាសិប្បនិម្មិត(AI) និង វិធីសាស្ត្រសិក្សារបស់ម៉ាស៊ីនសិក្សា(Machine Learning) តាមរយៈការសិក្សាទ្រឹស្តី និងការអនុវត្តតាមគម្រោងជាក់ស្តែង។ វគ្គនេះត្រូវបានរៀបចំជាវគ្គបណ្តុះបណ្តាល ១ ក្រេឌីត (សរុប ៤៥ ម៉ោង) ដែលផ្តោតលើ ជំនាញ AIជាមូលដ្ឋាន, ការគិតបែបកុំព្យូទ័រ (Computational Thinking),ក្រមសីលធម៌ និងទំនួលខុសត្រូវនៃបច្ចេកវិទ្យា AI  និងការប្រើប្រាស់ភាសាសរសេរកម្មវិធីសម្រាប់ការអប់រំ AI ដែលសមស្របសម្រាប់គ្រូបង្រៀនICT  គរុសិស្សICT សិស្សានុសិស្ស អ្នកចាប់ផ្តើមស្វែងយល់ពី AI។

យើងចាប់ផ្តើមពីការពន្យល់អំពីគោលគំនិតសំខាន់ៗនៃ AI និងវិធីសាស្ត្រសិក្សារបស់ម៉ាស៊ីនសិក្សាដែលជួយឱ្យអ្នកសិក្សាយល់ដឹងពីរបៀបដែលប្រព័ន្ធឆ្លាតវៃអាចទទួលព័ត៌មាន រៀន និងធ្វើសេចក្តីសម្រេចចិត្ត។ បន្ទាប់មក អ្នកសិក្សានឹងអនុវត្តចំណេះដឹងទាំងនេះតាមរយៈ បង្កើតគម្រោង AI បែបអន្តរកម្ម ដែលពាក់ព័ន្ធនឹងការទទួលស្គាល់សំឡេង ការទទួលស្គាល់រូបភាព ការវិភាគអត្ថបទ ការបង្កើត Chatbot និងគម្រោង AI ផ្អែកលើលេខ។ 

វគ្គសិក្សានេះផ្តោតសំខាន់លើ ការរៀនតាមការអនុវត្ត (Learning-by-Doing) ដោយអ្នកសិក្សានឹងអភិវឌ្ឍគម្រោង AI តូចៗ ដូចជា កម្មវិធីវិភាគអារម្មណ៍តាមរយៈមតិយោបល់ កម្មវិធីណែនាំដំណើរកម្សាន្ត Chatbot ប្រព័ន្ធទទួលស្គាល់រូបភាព និងសត្វចិញ្ចឹមនិម្មិត។ គម្រោងទាំងនេះត្រូវបានរចនាឡើងឱ្យមានភាពច្នៃប្រឌិត សមស្របតាមវ័យ និងស្របតាមគោលការណ៍អប់រំ AI សម័យថ្មី។

អ្វីដែលអ្នកនឹងរៀន

  • ក្រោយបញ្ចប់នៃវគ្គសិក្សាពី ការសរសេរកម្មវិធីបញ្ញាសិប្បនិម្មិតដោយប្រើប្រាស់ Scratch សិក្ខាកាមមានសមត្ថភាព ៖
  • វិជ្ជាសម្បទា ៖
  • ១) កំណត់បានពីគោលគំនិតស្នូលនៃ AI និងវិធីសាស្រ្តសិក្សារបស់ម៉ាស៊ីនសិក្សា(Machine Learning)​២) វែកញែកបានរវាងវិធីសាស្ត្រសិក្សារបស់ម៉ាស៊ីនសិក្សាផ្សេងៗ និងការអនុវត្តជាក់ស្តែងលើគម្រោង AI ៣) រៀបរាប់បានពីថ្នាលដែលរចនាសម្រាប់ការអប់រំ AI
  • បំណិនសម្បទា ៖
  • ១) ប្រើប្រាស់ភាសាScratch និងថ្នាលសម្រាប់ការអប់រំ AI ដើម្បីបង្កើតកម្មវិធីបែបអន្តកម្មផ្អែកលើ AI ២) អភិវឌ្ឍម៉ូដែលសម្លេង រូបភាព អត្ថបទ និងទិន្នន័យលេខ ក្នុងថ្នាលការអប់រំ AI ៣) រចនា និងអនុវត្តគម្រោង AI ដែលពាក់ព័ន្ធនឹងសម្លេង រូបភាព អត្ថបទ និងទិន្នន័យលេខ ដើម្បីដោះស្រាយកិច្ចការជាក់លាក់ ៤) បង្ហាញ​ពី​ភាពច្នៃប្រឌិត និង​ជំនាញ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការសិក្សា​ផ្អែកលើ​ការអនុវត្តគម្រោង AI​ ៥) អនុវត្ត​ការ​បង្រៀន​ដោយ​ប្រើប្រាស់​ការ​សរសេរកូដ ដើម្បី​ជំរុញ​ ការ​គិត​បែប​កុំព្យូទ័រ (Computational Thinking) និង​ ជំនាញ​ដោះស្រាយ​បញ្ហា (Problem-Solving) ដល់​សិស្ស
  • ចរិយាសម្បទា ៖
  • ១) បំផុសគំនិតច្នៃប្រឌិត និងការបែបគិតស៊ីជម្រៅ ដោយអនុវត្ត AI ដើម្បីដោះស្រាយបញ្ហា និងបង្កើតបទពិសោធន៍គួរអោយចាប់អារម្មណ៍​ ២) យល់ដឹងពីការប្រើប្រាស់ AI ដោយមានក្រមសីលធម៌ និងមានទំនួលខុសត្រូវក្នុងការអប់រំ និងជីវិតប្រចាំថ្ងៃ។

លក្ខខ័ណ្ឌដែលត្រូវមាន

  • ១) ត្រូវមានចំណេះដឹងមូលដ្ឋានលើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន័ (ICT)
  • ២) មានចំណេះដឹងមូលដ្ឋានលើវិធីសាស្រ្តបង្រៀន ICT
  • ៣) មានចំណេះដឹងភាសាអង់គ្លេស

អ្នកបង្រៀន

គ្រូ - Teacher Development Department
គ្រូ
គ្រូ - មជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្ដាល
គ្រូ - នាយកដ្ឋានកិច្ចការវិក្រឹតការ

របៀបចុះឈ្មោះចូលរៀន

១) ត្រូវជាគ្រូបង្រៀនICT គរុសិស្សICT សិស្សានុសិស្សកម្រិតអនុវិទ្យាល័យ
២) ត្រូវមានចំណេះដឹងមូលដ្ឋានលើភាសា Scratch

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានកិច្ចការវិក្រឹតការ
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    21/04/2026
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    20
  • ចំនួនអ្នកចូលរៀន
    20
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    បញ្ញាសិប្បនិម្មិត
  • អត្ថប្រយោជន៍
    វិញ្ញាបនបត្រ
    1 ក្រេឌីតអវប
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មធ្យមសិក្សាបឋមភូមិ
  • ប្រភេទអ្នកចូលរួម
    គ្រូបង្រៀន
  • ទីតាំងអ្នកចូលរួម