គរុកោសល្យឆ្លើយតបនឹងយេនឌ័រ
Start Date
Anytime
End Date
Never
CPD Credits
0
Duration
90 Hours
Modality
Blended
Price
Free
គរុកោសល្យឆ្លើយតបនឹងយេនឌ័រ
Teacher Edcation DepartmentAnytime - 90 Hours
គោលបំណងនៃវគ្គសិក្សានេះ គឺដើម្បីអភិវឌ្ឍការយល់ដឹង និងការអនុវត្តជាក់ស្តែងរបស់គ្រូឧទ្ទេសអំពីGRP និងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការគាំទ្រដល់គ្រូបង្រៀនឱ្យអនុវត្ត GRP នៅក្នុងថ្នាក់រៀននៅកម្ពុជា។
វគ្គសិក្សានេះជួយដល់សិក្ខាកាមក្នុងការស្វែងយល់ថា តើបទដ្ឋាន ការរំពឹងទុក និងផ្នត់គំនិតយេនឌ័រ បានកំណត់ទម្រង់នៃការចូលរួមក្នុងថ្នាក់រៀន អន្តរកម្មរវាងគ្រូនិងសិស្ស និងលទ្ធផលសិក្សាយ៉ាងដូចម្តេច។ វគ្គសិក្សានេះផ្តល់ដល់គ្រូឧទ្ទេសទាំងផ្នែកចំណេះដឹងដើម្បីយល់ពី GRP និងបំណិនអនុវត្តជាក់ស្តែងដើម្បីរៀបចំសកម្មភាពបំប៉ន ធ្វើជាគំរូនៃវិធីសាស្ត្រ GRP និងណែនាំគ្រូបង្រៀនឱ្យកែលម្អការអនុវត្តតាមរយៈការផ្លាស់ប្តូរផ្នែកវិជ្ជាជីវៈ។What you will learn
- ពន្យល់ពីបញ្ញត្តិគន្លឹះនៃយេនឌ័រ និងគរុកោសល្យឆ្លើយតបនឹងយេនឌ័រ រួមមានភាពខុសគ្នារវាងភេទ និងយេនឌ័រ និងរវាងសមភាព និងសមធម៌ ព្រមទាំងអាចលើកឡើងយ៉ាងច្បាស់ថា ហេតុអ្វីបានជាបញ្ញត្តិទាំងនេះមានសារៈសំខាន់សម្រាប់ការចូលរួម និងការរៀនសូត្ររបស់សិស្សនៅក្នុងថ្នាក់រៀននៅកម្ពុជា
- វិភាគការអនុវត្តក្នុងថ្នាក់រៀន សម្ភារឧបទេស និងបរិស្ថានសិក្សា ដើម្បីកំណត់អត្តសញ្ញាណភាពលម្អៀងយេនឌ័រ ផ្នត់គំនិត និងរបាំងនានាដែលប៉ះពាល់ដល់ការចូលរួម និងការសម្រេចលទ្ធផលសិក្សារបស់សិស្ស
- រៀបចំសកម្មភាពបណ្តុះបណ្តាលគ្រូបង្រៀន និងបទពិសោធនៃការរៀនសូត្រតាមបែបវិជ្ជាជីវៈ ដែលគាំទ្រដល់គរុនិស្សិត/សិស្សឱ្យយល់ដឹង និងអនុវត្តគរុកោសល្យឆ្លើយតបនឹងយេនឌ័រនៅក្នុងថ្នាក់រៀនផ្ទាល់
- អនុវត្តយុទ្ធសាស្ត្រជាក់ស្តែងដែលឆ្លើយតបនឹងយេនឌ័រ នៅក្នុងការសម្របសម្រួល និងការអនុវត្តការបង្រៀនប្រចាំថ្ងៃ ដោយធ្វើជាគំរូនៃវិធីសាស្ត្រដែលពួកគាត់រំពឹងថាគ្រូបង្រៀននឹងយកទៅប្រើប្រាស់
- ប្រើប្រាស់ឧបករណ៍វាយតម្លៃជាក់ស្តែង រួមមានតារាងត្រួតពិនិត្យការសង្កេត ទម្រង់ឆ្លុះបញ្ចាំង និងនិទ្ទេសបទ (Rubrics) ដើម្បីវាយតម្លៃការអនុវត្ត GRP និងរៀបចំរចនាសម្ព័ន្ធនៃការផ្តល់ព័ត៌មានត្រឡប់បែបវិជ្ជាជីវៈដល់គ្រូបង្រៀន។ នៅពេលដែលអាចធ្វើទៅបាន ត្រូវប្រើប្រាស់ទិន្នន័យដើម្បីកំណត់និន្នាការជុំវិញយេនឌ័រ និងលទ្ធផលសិក្សារបស់សិស្ស
- រៀបចំ និងអនុវត្តគម្រោង Capstone ដែលលើកកម្ពស់ការអនុវត្តការបង្រៀនឆ្លើយតបនឹងយេនឌ័រ នៅក្នុងបរិបទវិជ្ជាជីវៈរបស់ពួកគាត់ តាមរយៈការវគ្គបំប៉ន ការប្រឹក្សាគរុកោសល្យ ការអភិវឌ្ឍសម្ភារបង្រៀននិងរៀន ឬការគាំទ្រតាមបែបវិជ្ជាជីវៈដែលមានរចនាសម្ព័ន្ធ
- ឆ្លុះបញ្ចាំងពីតួនាទីរបស់ពួកគាត់ក្នុងនាមជាគ្រូឧទ្ទេស ក្នុងការលើកកម្ពស់យេនឌ័រ និងគាំទ្រគ្រូបង្រៀនឱ្យឆ្លុះបញ្ចាំង និងកែលម្អការអនុវត្តក្នុងថ្នាក់រៀនផ្ទាល់ខ្លួនរបស់ពួកគាត់។
Prerequisites
- កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
- បណ្តាញអុីនធឺណិត
Course Details
-
Provider
Teacher Edcation Department
-
Enrollment End Date
Never
-
Start Date
Anytime
End DateNever
-
Seats
Unlimited
-
Seats
Unlimited
Duration90 Hours
-
Price
Free
-
Modality
Blended
-
Specialty
Classroom Management, Research, Teaching Methodology, Pedagogy
-
Language
Khmer
-
Training Type
Single
-
Participant Level
Any
-
Participant Type
Any
-
Location