ការវាយតម្លៃការសិក្សា
Anytime
Never
0
90 Hours
Blended
Free
ការវាយតម្លៃការសិក្សា
Teacher Edcation Departmentគោលបំណងនៃវគ្គសិក្សានេះ គឺអភិវឌ្ឍសមត្ថភាពក្នុងការវាយតម្លៃរបស់គ្រូឧទ្ទេស ដោយផ្តោតលើការយល់ដឹងអំពីគោលការណ៍ គោលបំណង និងការរៀបចំការវាយតម្លៃ ព្រមទាំងពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការគាំទ្រគ្រូបង្រៀន ក្នុងការរៀបចំ និងប្រើប្រាស់ការវាយតម្លៃប្រកបដោយប្រសិទ្ធភាព នៅក្នុងថ្នាក់រៀន និងបរិបទការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។
វគ្គសិក្សានេះផ្តល់ឱ្យសិក្ខាកាមទាំងមូលដ្ឋានបញ្ញត្តិ ដើម្បីយល់អំពីការវាយតម្លៃ រួមមានភាពខុសគ្នារវាងការវាយតម្លៃដំបូង (diagnostic) ការវាយតម្លៃក្នុងដំណើការសិក្សា (formative) និងការវាយតម្លៃបញ្ចប់ (summative) ព្រមទាំងគោលការណ៍សំខាន់ៗដូចជា សុពលភាព (validity) ភាពជឿទុកចិត្តបាន (reliability) ភាពយុត្តិធម៌ (fairness) និងតម្លាភាព (transparency)។ លើសពីនេះ វាក៏ផ្តល់បំណិនអនុវត្តដែលចាំបាច់ សម្រាប់ការរៀបចំកិច្ចការវាយតម្លៃដែលមានគុណភាពខ្ពស់ ការវិភាគលទ្ធផល ព័ត៌មានត្រឡប់ដែលមានន័យ និងការគាំទ្រគ្រូបង្រៀនឱ្យអនុវត្តដូចគ្នា។
What you will learn
- ពន្យល់អំពីគោលបំណងទាំង៣នៃការវាយតម្លៃ៖ ការវាយតម្លៃនៃការសិក្សា ការវាយតម្លៃសម្រាប់ការសិក្សា និងការវាយតម្លៃជាការសិក្សា និងពណ៌នាថា តើការវាយតម្លៃនីមួយៗបំពេញមុខងារខុសៗគ្នាយ៉ាងដូចម្តេច នៅក្នុងបរិបទការបណ្តុះបណ្តាលគ្រូបង្រៀន និងថ្នាក់រៀននៅកម្ពុជា
- អនុវត្តគោលការណ៍ ៤ នៃគុណភាពការវាយតម្លៃ៖ សុពលភាព (validity) ភាពទុកចិត្តបាន (reliability) ភាពយុត្តិធម៌ (fairness) និងតម្លាភាព (transparency) ដើម្បីវាយតម្លៃការវាយតម្លៃដែលមានស្រាប់ និងរៀបចំការវាយតម្លៃថ្មី
- រៀបចំកិច្ចការវាយតម្លៃមួយចំនួនដែលសមស្របសម្រាប់បរិបទការអប់រំគ្រូ រួមមាន និទ្ទេសបទវាយតម្លៃសង្កេត (observation rubrics) កិច្ចការអនុវត្ត (performance tasks) ការងារសរសេរ សំណួរតេស្ត (quizzes) និងការវាយតម្លៃជាក់ស្តែងលើគរុនិស្សិត/គរុសិស្ស ដោយមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងស្របតាមគោលបំណងការសិក្សា
- ជ្រើសរើស និងប្រើប្រាស់យុទ្ធសាស្ត្រការវាយតម្លៃក្នុងដំណើរការសិក្សា ក្នុងការបង្រៀន និងការបណ្តុះបណ្តាលរបស់ខ្លួន រួមមាន ការសួរសំណួរ ការសង្កេត កិច្ចការចុងម៉ោង (exit tasks) និងព័ត៌មានត្រឡប់ពីសិក្ខាកាមផ្សេងទៀត ដើម្បីតាមដានវឌ្ឍនភាពគរុនិស្សិត/គរុសិស្ស និងកែសម្រួលការបង្រៀនភ្លាមៗ
- វិភាគទិន្នន័យ និងលទ្ធផលការវាយតម្លៃ ដើម្បីកំណត់លំនាំ និងនិន្នាការ ទាញសន្និដ្ឋានផ្អែកលើភស្តុតាងអំពីវឌ្ឍនភាពអ្នកសិក្សា និងរៀបចំការឆ្លើយតបផ្នែកបង្រៀនដែលមានគោលដៅច្បាស់លាស់
- រៀបចំការវាយតម្លៃប្រកបដោយបរិយាបន្ន សមធម៌ និងសមស្របតាមវប្បធម៌ រួមមានកិច្ចការដែលខុសគ្នាតាមកម្រិត និងការកែសម្រួលការវាយតម្លៃ ដើម្បីផ្តល់ឱកាសស្មើគ្នាដល់អ្នកសិក្សាទាំងអស់ក្នុងការបង្ហាញការសិក្សារបស់ពួកគេ
- គាំទ្រគ្រូបង្រៀនឱ្យរៀបចំ និងប្រើប្រាស់ការវាយតម្លៃក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រើព័ត៌មានត្រឡប់ដែលអាចអនុវត្តបាន និងវិធីវាយតម្លៃក្នុងដំណើរការសិក្សា ដែលជួយកែលម្អការបង្រៀន និងការសិក្សាប្រចាំថ្ងៃនៅសាលារៀន
- រៀបចំ និងអនុវត្តគម្រោង Capstone ដែលពង្រឹងការអនុវត្តការវាយតម្លៃក្នុងបរិបទវិជ្ជាជីវៈរបស់ខ្លួន តាមរយៈវគ្គបំប៉ន ការអភិវឌ្ឍឯកសារ ការប្រឹក្សាគរុកោសល្យ ឬការគាំទ្រវិជ្ជាជីវៈដែលមានរចនាសម្ព័ន្ធ។
Prerequisites
- កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
- បណ្តាញអុីនធឺណិត
Course Details
-
Provider
Teacher Edcation Department
-
Enrollment End Date
Never
-
Start Date
Anytime
End DateNever
-
Seats
Unlimited
-
Seats
Unlimited
Duration90 Hours
-
Price
Free
-
Modality
Blended
-
Specialty
Classroom Management, Research, Teaching Methodology, Pedagogy
-
Language
Khmer
-
Training Type
Single
-
Participant Level
Any
-
Participant Type
Any
-
Location
Any
គោលបំណងនៃវគ្គសិក្សានេះ គឺអភិវឌ្ឍសមត្ថភាពក្នុងការវាយតម្លៃរបស់គ្រូឧទ្ទេស ដោយផ្តោតលើការយល់ដឹងអំពីគោលការណ៍ គោលបំណង និងការរៀបចំការវាយតម្លៃ ព្រមទាំងពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការគាំទ្រគ្រូបង្រៀន ក្នុងការរៀបចំ និងប្រើប្រាស់ការវាយតម្លៃប្រកបដោយប្រសិទ្ធភាព នៅក្នុងថ្នាក់រៀន និងបរិបទការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។