ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
90 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

ការវាយតម្លៃការសិក្សា

នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល
ពេលណាក៏បាន - 90 ម៉ោង

គោលបំណងនៃវគ្គសិក្សានេះ គឺអភិវឌ្ឍសមត្ថភាពក្នុងការវាយតម្លៃរបស់គ្រូឧទ្ទេស ដោយផ្តោតលើការយល់ដឹងអំពីគោលការណ៍ គោលបំណង និងការរៀបចំការវាយតម្លៃ ព្រមទាំងពង្រឹងសមត្ថភាពរបស់ពួកគាត់ក្នុងការគាំទ្រគ្រូបង្រៀន ក្នុងការរៀបចំ និងប្រើប្រាស់ការវាយតម្លៃប្រកបដោយប្រសិទ្ធភាព នៅក្នុងថ្នាក់រៀន និងបរិបទការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា។

វគ្គសិក្សានេះផ្តល់ឱ្យសិក្ខាកាមទាំងមូលដ្ឋានបញ្ញត្តិ ដើម្បីយល់អំពីការវាយតម្លៃ រួមមានភាពខុសគ្នារវាងការវាយតម្លៃដំបូង (diagnostic) ការវាយតម្លៃក្នុងដំណើការសិក្សា (formative) និងការវាយតម្លៃបញ្ចប់ (summative) ព្រមទាំងគោលការណ៍សំខាន់ៗដូចជា សុពលភាព (validity) ភាពជឿទុកចិត្តបាន (reliability) ភាពយុត្តិធម៌ (fairness) និងតម្លាភាព (transparency)។ លើសពីនេះ វាក៏ផ្តល់បំណិនអនុវត្តដែលចាំបាច់ សម្រាប់ការរៀបចំកិច្ចការវាយតម្លៃដែលមានគុណភាពខ្ពស់ ការវិភាគលទ្ធផល ព័ត៌មានត្រឡប់ដែលមានន័យ និងការគាំទ្រគ្រូបង្រៀនឱ្យអនុវត្តដូចគ្នា។

អ្វីដែលអ្នកនឹងរៀន

  • ពន្យល់អំពីគោលបំណងទាំង៣នៃការវាយតម្លៃ៖ ការវាយតម្លៃនៃការសិក្សា ការវាយតម្លៃសម្រាប់ការសិក្សា និងការវាយតម្លៃជាការសិក្សា និងពណ៌នាថា តើការវាយតម្លៃនីមួយៗបំពេញមុខងារខុសៗគ្នាយ៉ាងដូចម្តេច នៅក្នុងបរិបទការបណ្តុះបណ្តាលគ្រូបង្រៀន និងថ្នាក់រៀននៅកម្ពុជា
  • អនុវត្តគោលការណ៍ ៤ នៃគុណភាពការវាយតម្លៃ៖ សុពលភាព (validity) ភាពទុកចិត្តបាន (reliability) ភាពយុត្តិធម៌ (fairness) និងតម្លាភាព (transparency) ដើម្បីវាយតម្លៃការវាយតម្លៃដែលមានស្រាប់ និងរៀបចំការវាយតម្លៃថ្មី
  • រៀបចំកិច្ចការវាយតម្លៃមួយចំនួនដែលសមស្របសម្រាប់បរិបទការអប់រំគ្រូ រួមមាន និទ្ទេសបទវាយតម្លៃសង្កេត (observation rubrics) កិច្ចការអនុវត្ត (performance tasks) ការងារសរសេរ សំណួរតេស្ត (quizzes) និងការវាយតម្លៃជាក់ស្តែងលើគរុនិស្សិត/គរុសិស្ស ដោយមានលក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់ និងស្របតាមគោលបំណងការសិក្សា
  • ជ្រើសរើស និងប្រើប្រាស់យុទ្ធសាស្ត្រការវាយតម្លៃក្នុងដំណើរការសិក្សា ក្នុងការបង្រៀន និងការបណ្តុះបណ្តាលរបស់ខ្លួន រួមមាន ការសួរសំណួរ ការសង្កេត កិច្ចការចុងម៉ោង (exit tasks) និងព័ត៌មានត្រឡប់ពីសិក្ខាកាមផ្សេងទៀត ដើម្បីតាមដានវឌ្ឍនភាពគរុនិស្សិត/គរុសិស្ស និងកែសម្រួលការបង្រៀនភ្លាមៗ
  • វិភាគទិន្នន័យ និងលទ្ធផលការវាយតម្លៃ ដើម្បីកំណត់លំនាំ និងនិន្នាការ ទាញសន្និដ្ឋានផ្អែកលើភស្តុតាងអំពីវឌ្ឍនភាពអ្នកសិក្សា និងរៀបចំការឆ្លើយតបផ្នែកបង្រៀនដែលមានគោលដៅច្បាស់លាស់
  • រៀបចំការវាយតម្លៃប្រកបដោយបរិយាបន្ន សមធម៌ និងសមស្របតាមវប្បធម៌ រួមមានកិច្ចការដែលខុសគ្នាតាមកម្រិត និងការកែសម្រួលការវាយតម្លៃ ដើម្បីផ្តល់ឱកាសស្មើគ្នាដល់អ្នកសិក្សាទាំងអស់ក្នុងការបង្ហាញការសិក្សារបស់ពួកគេ
  • គាំទ្រគ្រូបង្រៀនឱ្យរៀបចំ និងប្រើប្រាស់ការវាយតម្លៃក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រើព័ត៌មានត្រឡប់ដែលអាចអនុវត្តបាន និងវិធីវាយតម្លៃក្នុងដំណើរការសិក្សា ដែលជួយកែលម្អការបង្រៀន និងការសិក្សាប្រចាំថ្ងៃនៅសាលារៀន
  • រៀបចំ និងអនុវត្តគម្រោង Capstone ដែលពង្រឹងការអនុវត្តការវាយតម្លៃក្នុងបរិបទវិជ្ជាជីវៈរបស់ខ្លួន តាមរយៈវគ្គបំប៉ន ការអភិវឌ្ឍឯកសារ ការប្រឹក្សាគរុកោសល្យ ឬការគាំទ្រវិជ្ជាជីវៈដែលមានរចនាសម្ព័ន្ធ។

លក្ខខ័ណ្ឌដែលត្រូវមាន

  • កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
  • បណ្តាញអុីនធឺណិត

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    ពេលណាក៏បាន
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    90 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    ការគ្រប់គ្រងថ្នាក់រៀន, ការស្រាវជ្រាវ, វិធីសាស្ត្របង្រៀន, ជំនាញគរុកោសល្យ
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម