ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

បំណិនសតវត្សរ៍ទី២១

នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល
ពេលណាក៏បាន - 45 ម៉ោង

គោលបំណងនៃវគ្គសិក្សានេះ ដើម្បីអភិវឌ្ឍការយល់ដឹងរបស់គ្រូឧទ្ទេសអំពីក្របខ័ណ្ឌបំណិនសតវត្សរ៍ទី ២១ និងការអនុវត្តរបស់វាចំពោះការបង្រៀន និងការអប់រំគ្រូបង្រៀននៅកម្ពុជា និងកសាងសមត្ថភាពរបស់ពួកគេក្នុងការគាំទ្រគ្រូបង្រៀនឱ្យបញ្ចូលវិធីបំណិនសតវត្សរ៍ទី ២១ ទៅក្នុងមុខវិជ្ជាផ្សេងៗ និងកម្រិតថ្នាក់សិក្សា។

វគ្គសិក្សានេះគាំទ្រសិក្ខាកាមឱ្យបញ្ជាក់អត្ថន័យបំណិនសតវត្សរ៍ទី២១ក្នុងបរិបទកម្ពុជា ឈ្វេងយល់ពីរបៀបដែលបំណិនទាំងនេះអាចត្រូវបានអភិវឌ្ឍតាមរយៈគរុកោសល្យ និងការអនុវត្តក្នុងថ្នាក់រៀន ហើយអភិវឌ្ឍយុទ្ធវិធីអនុវត្ត និងវិធីវាយតម្លៃ ដែលគ្រូឧទ្ទេសអាចប្រើក្នុងការបណ្តុះបណ្តាលរបស់ខ្លួន និងបន្តផ្ទេរទៅគ្រូបង្រៀន។

អ្វីដែលអ្នកនឹងរៀន

  • រៀបរាប់អំពីក្របខ័ណ្ឌបំណិនសតវត្សរ៍ទី២១ សំខាន់ៗ រួមមាន ក្របខ័ណ្ឌបំណិនដែលអាចផ្ទេរបាន(ទរជាសកលរបស់អង្គការ UNICEF (Global Transferable Skills Framework) និង កម្មវិធីសិក្សាលម្អិតបំណិនជីវិតតាមមូលដ្ឋានរបស់កម្ពុជា (២០១៨) ដោយពន្យល់អំពីទំនាក់ទំនងរវាងក្របខ័ណ្ឌទាំងនេះ ទៅនឹងនិយមន័យបំណិនសតវត្សរ៍ទី២១ ដែលបានឯកភាពគ្នាថ្នាក់ជាតិ និងទៅនឹងអាទិភាពអប់រំជាតិ រួមមាន ផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP 2024–2028) និង ក្របខ័ណ្ឌកម្មវិធីអប់រំគ្រូបង្រៀន (TECF 2023)
  • បែងចែករវាង បំណិនពុទ្ធិ (ការគិតបែបស៊ីជម្រៅ ការច្នៃប្រឌិត ការដោះស្រាយបញ្ហា) បំណិនសង្គម និងអារម្មណ៍(ការទំនាក់ទំនង ការសហការគ្នា ការគ្រប់គ្រងខ្លួនឯង) និង បំណិនអក្ខរកម្មឌីជីថល ដោយមានការប្រើភាសាសាមញ្ញ ងាយយល់ និងសមស្របតាមបរិបទវប្បធម៌ សម្រាប់ប្រើជាមួយគ្រូបង្រៀនកម្ពុជា
  • វិភាគកិច្ចតែងការបង្រៀន សកម្មភាពបង្រៀន និងកិច្ចការវាយតម្លៃដែលមានស្រាប់ ដើម្បីកំណត់ថាបំណិនសតវត្សរ៍ទី 21 កំពុងត្រូវបានអភិវឌ្ឍនៅត្រង់ណា ហើយមានឱកាសណាខ្លះដែលមិនទាន់ត្រូវបានប្រើប្រាស់
  • អនុវត្តវិធីសាស្រ្តបង្រៀនដែលអភិវឌ្ឍបំណិនសតវត្សរ៍ទី 21 ដូចជា ការរៀនដោយផ្អែកលើបញ្ហា កិច្ចការសហការជាក្រុម ការងារគម្រោង និងការសន្ទនាមានរចនាសម្ព័ន្ធ ទាំងក្នុងការអប់រំគ្រូបង្រៀន និងក្នុងការបង្រៀនក្នុងថ្នាក់រៀន
  • បង្កើតវិធីវាយតម្លៃជាក់ស្តែង ដែលធ្វើឱ្យការអភិវឌ្ឍបំណិនសតវត្សរ៍ទី 21 អាចមើលឃើញ និងវាស់វែងបាន ដូចជា និទ្ទេសបទវាយតម្លៃលើការអនុវត្តជាក់ស្តែង ឧបករណ៍ស្វ័យវាយតម្លៃ និងក្របខ័ណ្ឌដែលអាចសង្កេតបាន
  • បង្កើត និងអនុវត្តគម្រោង Capstone មួយ ដែលគាំទ្រគ្រូបង្រៀនដែលធ្វើការជាមួយ ដើម្បីបញ្ចូលយ៉ាងហោចណាស់គោលវិធីមួយសម្រាប់បំណិនសតវត្សរ៍ទី21 ទៅក្នុងការអនុវត្តការបង្រៀនរបស់ពួកគេ។

លក្ខខ័ណ្ឌដែលត្រូវមាន

  • កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
  • បណ្តាញអុីនធឺណិត

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានកិច្ចការបណ្តុះបណ្តាល
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    ពេលណាក៏បាន
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    ការគ្រប់គ្រងថ្នាក់រៀន, ការស្រាវជ្រាវ, ជំនាញទន់, វិធីសាស្ត្របង្រៀន, ជំនាញគរុកោសល្យ
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម