អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
08/08/2026
Never
0
45 Hours
Blended
Free
អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
Department of Digital Transformationក្នុងយុគសម័យនៃការរីកចម្រើនជាបន្តបន្ទាប់ផ្នែកបច្ចេកវិទ្យាឌីជីថល ការយល់ដឹងនិងបំណិនក្នុងការ ប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាបំណិនជីវិត និងជាតម្រូវការចាំបាច់មិនអាច ខ្វះបានពិសេសគ្រូបង្រៀន និងអ្នកអប់រំដែលកំពុងដើរតួជាអ្នកតម្រង់ទិសសម្រាប់យុវជនជំនាន់ក្រោយ។ ឈរលើ មូលដ្ឋាននេះ វគ្គសិក្សាស្តីពី«អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ត្រូវបានរៀបចំ និងអភិវឌ្ឍឡើង ក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថរបស់អ្នកសិក្សា ឱ្យស្របទៅតាមបរិបទការធ្វើ ទំនើបកម្មវិស័យអប់រំ សំដៅប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ទន្ទឹមនឹងភាពងាយស្រួលក្នុងការតភ្ជាប់ និងការរៀនសូត្រពិភពអនឡាញក៏បង្កប់នូវហានិភ័យថ្មីៗផងដែរ។ ព័ត៌មានមិនពិត ការបំភាន់តាមរយៈរូបភាព ឬវីដេអូក្លែងក្លាយ (Deepfakes) និងការឆបោកតាមប្រព័ន្ធឌីជីថល អាចរីករាលដាលយ៉ាងឆាប់រហ័ស និងបង្កផលប៉ះពាល់ដល់បុគ្គល និងសហគមន៍។
ខ្លឹមសារនៃវគ្គសិក្សានេះត្រូវបានរៀបចំឡើងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព ក្នុងការស្វែងរក វាយតម្លៃ ផ្ទៀងផ្ទាត់ គ្រប់គ្រង និងចែករំលែកព័ត៌មានចេញពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន ព្រមទាំងបណ្ដុះស្មារតីប្រុងប្រយ័ត្ន គន្លឹះសម្គាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលក្នុងសង្គម។ ទន្ទឹមនឹងនេះ វគ្គសិក្សា ក៏បញ្ជ្រាបនូវការយល់ដឹងអំពីការការពារទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពប្រព័ន្ធ អុីនធឺណិត ការគ្រប់គ្រងដានជើង ឌីជីថល ការគោរពកម្មសិទ្ធិបញ្ញា និងការឆ្លើយតបទៅនឹងហានិភ័យផ្សេងៗតាមអនឡាញ ដើម្បីក្លាយជាពលរដ្ឋ ឌីជីថលពេញលក្ខណៈ។ លើសពីនេះទៅទៀតអ្នកសិក្សានឹងទទួលបានការណែនាំអំពីការប្រើប្រាស់បញ្ញា សិប្បនិម្មិតដើម្បីជួយសម្រួលដល់ការផលិតមាតិកា ការបង្កើតខ្លឹមសារមេរៀនប្រកបដោយភាពច្នៃប្រឌិត តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការសិស្សក្នុងសតវត្សរ៍ទី២១។
តាមរយៈការសិក្សាផ្ទាល់ និងស្វ័យសិក្សាស្វ័យ ការវិភាគលើករណីសិក្សានានា សិក្ខាកាមនឹងទទួលបាន នូវបំណិនដែលជំនួយដល់ការអនុវត្តផ្ទាល់ក្នុងដំណើរការបង្រៀន និងរៀន ព្រមទាំងក្នុងជីវិតប្រចាំថ្ងៃ។ វគ្គសិក្សានេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាពនៃការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កសាងបរិយាកាសសិក្សាឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងការទទួលខុសត្រូវខ្ពស់សម្រាប់ប្រព័ន្ធ អប់រំនៅ កម្ពុជា។
What you will learn
- យល់ដឹងអំពីគោលការណ៍ និងសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងអក្ខរកម្មឌីជីថល។
- វិភាគ និងវាយតម្លៃភាពត្រឹមត្រូវនៃព័ត៌មាន និងអាចសម្គាល់ព័ត៌មានក្លែងក្លាយបាន។
- ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទិន្នន័យប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព និងក្រមសីលធម៌។
- យល់ដឹងពីគោលការណ៍នៃបញ្ញាសិប្បនិម្មិត អត្ថប្រយោជន៍ ហានិភ័យ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
- អនុវត្តវិធានការការពារឯកជនភាព ដានជើងឌីជីថល និងសន្តិភាពលើបណ្តាញអនឡាញសម្រាប់ខ្លួនឯង និងអ្នកសិក្សា។
- រៀបចំ និងអនុវត្តសកម្មភាពបណ្តុះបណ្តាលអំពី អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយប្រើវិធីសាស្ត្របង្រៀនសកម្ម។
- បង្កើតផែនការមេរៀន ធនធានសិក្សា និងវាយតម្លៃលទ្ធផលសិក្សាស្របតាមគោលដៅវគ្គសិក្សា។
- គ្រូបង្រៀនដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងមានសមត្ថភាពបំពេញតួនាទីជាគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលបន្ត ផ្តល់ការគាំទ្របច្ចេកទេស និងផ្សព្វផ្សាយការអនុវត្ត DMIL ដល់គ្រូបង្រៀន និងស្ថាប័នអប់រំក្នុងតំបន់របស់ខ្លួន។
Prerequisites
- ទូរសព្ទដៃឆ្លាតវៃ កុំព្យូទ័រ អ៊ីនធឺណិត
Course Details
-
Provider
Department of Digital Transformation
-
Enrollment End Date
Never
-
Start Date
08/08/2026
End DateNever
-
Seats
Unlimited
-
Seats
Unlimited
Duration45 Hours
-
Price
Free
-
Modality
Blended
-
Specialty
Content Design, ICT
-
Language
Khmer
-
Training Type
Single
-
Participant Level
Any
-
Participant Type
Any
-
Location
Any
ក្នុងយុគសម័យនៃការរីកចម្រើនជាបន្តបន្ទាប់ផ្នែកបច្ចេកវិទ្យាឌីជីថល ការយល់ដឹងនិងបំណិនក្នុងការ ប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាបំណិនជីវិត និងជាតម្រូវការចាំបាច់មិនអាច ខ្វះបានពិសេសគ្រូបង្រៀន និងអ្នកអប់រំដែលកំពុងដើរតួជាអ្នកតម្រង់ទិសសម្រាប់យុវជនជំនាន់ក្រោយ។ ឈរលើ មូលដ្ឋាននេះ វគ្គសិក្សាស្តីពី«អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ត្រូវបានរៀបចំ និងអភិវឌ្ឍឡើង ក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថរបស់អ្នកសិក្សា ឱ្យស្របទៅតាមបរិបទការធ្វើ ទំនើបកម្មវិស័យអប់រំ សំដៅប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ទន្ទឹមនឹងភាពងាយស្រួលក្នុងការតភ្ជាប់ និងការរៀនសូត្រពិភពអនឡាញក៏បង្កប់នូវហានិភ័យថ្មីៗផងដែរ។ ព័ត៌មានមិនពិត ការបំភាន់តាមរយៈរូបភាព ឬវីដេអូក្លែងក្លាយ (Deepfakes) និងការឆបោកតាមប្រព័ន្ធឌីជីថល អាចរីករាលដាលយ៉ាងឆាប់រហ័ស និងបង្កផលប៉ះពាល់ដល់បុគ្គល និងសហគមន៍។