ចាប់ផ្តើម
08/08/2026
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
45 ម៉ោង
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

នាយកដ្ឋានបរិវត្តកម្មឌីជីថល
08/08/2026 - 45 ម៉ោង

ក្នុងយុគសម័យនៃការរីកចម្រើនជាបន្តបន្ទាប់ផ្នែកបច្ចេកវិទ្យាឌីជីថល ការយល់ដឹងនិងបំណិនក្នុង​ការ​ ប្រើប្រាស់​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ និងព័ត៌មាន បានក្លាយជាបំណិនជីវិត និងជាតម្រូវការចាំបាច់មិនអាច ខ្វះបានពិសេសគ្រូបង្រៀន និងអ្នកអប់រំដែលកំពុងដើរតួជាអ្នកតម្រង់ទិសសម្រាប់យុវជនជំនាន់ក្រោយ។ ឈរលើ មូលដ្ឋាននេះ វគ្គសិក្សាស្តីពី«អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ត្រូវបានរៀបចំ និងអភិវឌ្ឍឡើង ក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថរបស់អ្នកសិក្សា ឱ្យស្របទៅតាមបរិបទការធ្វើ ទំនើបកម្មវិស័យអប់រំ សំដៅប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ទន្ទឹមនឹងភាពងាយស្រួលក្នុងការតភ្ជាប់ និងការរៀនសូត្រពិភពអនឡាញក៏បង្កប់នូវហានិភ័យថ្មីៗផងដែរ។ ព័ត៌មានមិនពិត ការបំភាន់តាមរយៈរូបភាព ឬវីដេអូក្លែងក្លាយ (Deepfakes) និងការឆបោកតាមប្រព័ន្ធឌីជីថល អាចរីករាលដាលយ៉ាងឆាប់រហ័ស និងបង្កផលប៉ះពាល់ដល់បុគ្គល និងសហគមន៍។

           ខ្លឹមសារនៃវគ្គសិក្សានេះត្រូវបានរៀបចំឡើងគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាព ក្នុងការស្វែងរក វាយតម្លៃ ផ្ទៀងផ្ទាត់ គ្រប់គ្រង និងចែករំលែកព័ត៌មានចេញពីប្រភពព័ត៌មាន​ដែលអាចទុកចិត្ត​បាន ព្រមទាំងបណ្ដុះស្មារតីប្រុងប្រយ័ត្ន គន្លឹះសម្គាល់ព័ត៌មានមិនពិត ព័ត៌មានបំពុលក្នុងសង្គម។ ទន្ទឹមនឹងនេះ វគ្គសិក្សា ក៏​បញ្ជ្រាបនូវការយល់ដឹងអំពីការការពារទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពប្រព័ន្ធ អុីនធឺណិត ការគ្រប់គ្រងដានជើង ឌីជីថល ការគោរពកម្មសិទ្ធិបញ្ញា និងការឆ្លើយតបទៅនឹងហានិភ័យផ្សេងៗតាមអនឡាញ ដើម្បីក្លាយជាពលរដ្ឋ ឌីជីថលពេញលក្ខណៈ។ លើសពីនេះទៅទៀត​អ្នកសិក្សានឹងទទួលបានការណែនាំអំពីការប្រើប្រាស់បញ្ញា សិប្បនិម្មិតដើម្បីជួយសម្រួលដល់ការផលិតមាតិកា​ ការបង្កើតខ្លឹមសារមេរៀនប្រកបដោយភាពច្នៃប្រឌិត តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការសិស្សក្នុងសតវត្សរ៍ទី២១។

           តាមរយៈការសិក្សាផ្ទាល់ និងស្វ័យសិក្សាស្វ័យ ការវិភាគលើករណីសិក្សានានា សិក្ខាកាមនឹងទទួលបាន នូវបំណិនដែលជំនួយដល់ការអនុវត្តផ្ទាល់ក្នុងដំណើរការបង្រៀន និងរៀន ព្រមទាំងក្នុងជីវិតប្រចាំថ្ងៃ។ វគ្គសិក្សានេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាពនៃការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ កសាងបរិយាកាសសិក្សាឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងការទទួលខុសត្រូវខ្ពស់សម្រាប់ប្រព័ន្ធ អប់រំនៅ កម្ពុជា។

អ្វីដែលអ្នកនឹងរៀន

  • យល់ដឹងអំពីគោលការណ៍ និងសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងអក្ខរកម្មឌីជីថល។
  • វិភាគ និងវាយតម្លៃភាពត្រឹមត្រូវនៃព័ត៌មាន និងអាចសម្គាល់ព័ត៌មានក្លែងក្លាយបាន។
  • ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទិន្នន័យប្រកបដោយទំនួលខុសត្រូវ សុវត្ថិភាព និងក្រមសីលធម៌។
  • យល់ដឹងពីគោលការណ៍នៃបញ្ញាសិប្បនិម្មិត អត្ថប្រយោជន៍ ហានិភ័យ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
  • អនុវត្តវិធានការការពារឯកជនភាព ដានជើងឌីជីថល និងសន្តិភាពលើបណ្តាញអនឡាញសម្រាប់ខ្លួនឯង និងអ្នកសិក្សា។
  • រៀបចំ និងអនុវត្តសកម្មភាពបណ្តុះបណ្តាលអំពី អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដោយប្រើវិធីសាស្ត្របង្រៀនសកម្ម។
  • បង្កើតផែនការមេរៀន ធនធានសិក្សា និងវាយតម្លៃលទ្ធផលសិក្សាស្របតាមគោលដៅវគ្គសិក្សា។
  • គ្រូបង្រៀនដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងមានសមត្ថភាពបំពេញតួនាទីជាគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលបន្ត ផ្តល់ការគាំទ្របច្ចេកទេស និងផ្សព្វផ្សាយការអនុវត្ត DMIL ដល់គ្រូបង្រៀន និងស្ថាប័នអប់រំក្នុងតំបន់របស់ខ្លួន។

លក្ខខ័ណ្ឌដែលត្រូវមាន

  • ទូរសព្ទដៃឆ្លាតវៃ កុំព្យូទ័រ អ៊ីនធឺណិត

អ្នកបង្រៀន

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • អ្នកផ្តល់វគ្គសិក្សា
    នាយកដ្ឋានបរិវត្តកម្មឌីជីថល
  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    08/08/2026
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    45 ម៉ោង
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    ការបង្កើតមាតិកា, បច្ចេកវិទ្យា
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    មិនកំណត់
  • ប្រភេទអ្នកចូលរួម
    មិនកំណត់
  • ទីតាំងអ្នកចូលរួម