ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការអប់រំតាមរយៈការបង្កើតហ្គេម
25/10/2024
មិនកំណត់
0
30 ម៉ោង
ចម្រុះ
ឥតគិតថ្លៃ
ដំណោះស្រាយបច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការអប់រំតាមរយៈការបង្កើតហ្គេម
នាយកដ្ឋានបរិវត្តកម្មឌីជីថលវគ្គបណ្ដុះបណ្ដាលនេះ (Game Changers Coalition) មានគោលបំណងជាពិសេសក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីជំទង់ ដោយផ្តោតលើការផ្សារភ្ជាប់គម្លាតយេនឌ័រនៅក្នុងឧស្សាហកម្មហ្គេម។ កម្មវិធីនេះ ផ្ដល់ឱ្យសិស្សនូវការសិក្សាបែបគម្រោង រៀនតាមរយៈការរៀន និងលេង ដោយបង្កើតហ្គេមនៅលើកុំព្យូទ័រ ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍ និងក្នុងសកលលោក។
ក្រសួងអប់រំ យុវជន និងកីឡា មានបំណងលើកទឹកចិត្តដល់សាលារៀនក្នុងការអនុវត្តអប់រំបច្ចេកវិទ្យានេះជាកម្មវិធីក្រៅម៉ោងសិក្សានៅតាមសាលារៀន ដោយកម្មវិធីនេះផ្ដល់នូវចំណេះដឹងដល់សិស្សផ្នែកអភិវឌ្ឍជំនាញបច្ចេកវិទ្យាកុំព្យូទ័រ ដូចជាការសរសេរកូដ ការរចនា ដោះស្រាយបញ្ហា មានគំនិតច្នៃប្រឌិតបង្កើតថ្មីការចេះសហការគ្នាធ្វើការជាក្រុម និងផ្ដល់ឱកាសការងារ រួមទាំងជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត។
បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមអាច
• មានសមត្ថភាពក្នុងការអភិវឌ្ឍហ្គេម
• ការបង្កើនការចូលរួមនៃសិស្សក្នុងការសិក្សារកម្មវិធីអប់រំបង្កើតហ្គេម
• ជំនាញបង្កើតហ្គេមសម្រាប់ការអប់រំបំណិនជីវិតតាមមូលដ្ឋាន
• ជួយជំរុញការអនុវត្តការអប់រំមុខវិជ្ជាបំណិនជីវិតមូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាដល់លោកគ្រូ អ្នកគ្រូ
• ទទួលបានជំនាញឌីជីថលថ្មីៗ សម្រាប់ជំនួយដល់បង្រៀនមុខវិជ្ជាបំណិនជីវិត
• ទទួលបានវិធីសាស្រ្ដបង្រៀន ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា
• អាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន
• លោកគ្រូ អ្នកគ្រូ អាចលើកទឹកចិត្តគ្រូបង្រៀនដទៃក្នុងសហគមន៍ឱ្យចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សិស្សានុសិស្ស។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) ។
អ្វីដែលអ្នកនឹងរៀន
- • ការណែនាំអំពីកម្មវិធីបង្កើតហ្គេម
- • គោលការណ៍នៃការបង្កើតហ្គេម
- • ការណែនាំពីសិល្បៈនៃការបង្កើតហ្គេម
- • ការណែនាំពីសមាសធាតុហ្គេមនៅក្នុងកម្មវិធីបង្កើតហ្គេម
- • ការណែនាំពីអកប្បកិរិយាតួអង្គ
- • ការណែនាំពី ព្រឹត្តិការណ៍ និងសកម្មភាព
- • ការណែនាំអំពីមូលដ្ឋានគ្រឹះនៃការសរសេរកូដ
- • វិធីសាស្រ្ដក្នុងការដាក់ឱ្យហ្គេមដំណើរការ និងអាចលេងបាន
លក្ខខ័ណ្ឌដែលត្រូវមាន
- • កុំព្យូទ័រ
- • អ៊ឹនធឺណិត
ព័ត៌មានលំអិតអំពីវគ្គសិក្សា
-
អ្នកផ្តល់វគ្គសិក្សា
នាយកដ្ឋានបរិវត្តកម្មឌីជីថល
-
ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
-
ចាប់ផ្តើម
25/10/2024
បញ្ចប់មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
រយៈពេល30 ម៉ោង
-
តម្លៃ
ឥតគិតថ្លៃ
-
មធ្យោបាយបង្រៀន
ចម្រុះ
-
ជំនាញឯកទេស
បច្ចេកវិទ្យា
-
អត្ថប្រយោជន៍
ស្លាកសម្គាល់
វិញ្ញាបនបត្រ -
ភាសា
ខ្មែរ
-
ប្រភេទវគ្គសិក្សា
ទោល
-
កម្រិតអ្នកចូលរួម
មិនកំណត់
-
ប្រភេទអ្នកចូលរួម
មិនកំណត់
-
ទីតាំងអ្នកចូលរួម
មិនកំណត់
វគ្គបណ្ដុះបណ្ដាលនេះ (Game Changers Coalition) មានគោលបំណងជាពិសេសក្នុងការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីជំទង់ ដោយផ្តោតលើការផ្សារភ្ជាប់គម្លាតយេនឌ័រនៅក្នុងឧស្សាហកម្មហ្គេម។ កម្មវិធីនេះ ផ្ដល់ឱ្យសិស្សនូវការសិក្សាបែបគម្រោង រៀនតាមរយៈការរៀន និងលេង ដោយបង្កើតហ្គេមនៅលើកុំព្យូទ័រ ដើម្បីដោះស្រាយបញ្ហាដែលកើតមានក្នុងសហគមន៍ និងក្នុងសកលលោក។