ចាប់ផ្តើម
ពេលណាក៏បាន
បញ្ចប់
មិនកំណត់
ក្រេឌីតអវប
0
រយៈពេល
15 សប្តាហ៍
មធ្យោបាយបង្រៀន
ចម្រុះ
តម្លៃ
ឥតគិតថ្លៃ

អន្តរកម្មរវាងព័ត៌មានវិទ្យាលើការបង្រៀន និងរៀន

សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប
ពេលណាក៏បាន - 15 សប្តាហ៍

សូមស្វាគមន៍លោកគ្រូអ្នកគ្រូដែលជាសិក្ខាកាម!​

វគ្គបណ្ដុះបណ្ដាលស្តីពី "អន្តរកម្មរវាងព័ត៌មានវិទ្យា និងការបង្រៀននិងរៀនសម្រាប់គ្រូបឋមសិក្សា" គឺមានគោលដៅធ្វើឱ្យប្រសើរឡើងនូវជំនាញ និងចំណេះដឹងរបស់គ្រូបឋមសិក្សាក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន (ICT) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការបង្រៀន និងរៀន និងធ្វើទំនើបកម្មការសិក្សារបស់សិស្ស។ វគ្គនេះផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត ដោយមានគោលបំណងជាក់លាក់៖

បង្កើនសមត្ថភាពគ្រូបង្រៀន៖ ជួយឱ្យគ្រូបឋមសិក្សាយល់ដឹង និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងថ្នាលឌីជីដលដូចជា កុំព្យូទ័រ កម្មវិធីអប់រំ ធនធានអនឡាញ​និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរៀបចំមេរៀនឱ្យមានភាពទាក់ទាញ និងប្រសិទ្ធភាព។

លើកកម្ពស់អន្តរកម្មក្នុងការសិក្សា៖ បង្កើតបរិយាកាសសិក្សាដែលជំរុញលើកទឹកចិត្តឱ្យសិស្សចូលរួមយ៉ាងសកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្ហាញរូបភាព វីដេអូ ឬល្បែងសិក្សាអប់រំ ដែលជួយឱ្យការរៀនសូត្រកាន់តែមានភាពរស់រវើក។

អភិវឌ្ឍបំណិនសតវត្សទី២១៖ ផ្តល់ឱកាសឱ្យគ្រូបង្រៀនរៀនពីរបៀបបញ្ជ្រាបបំណិនសំខាន់ៗដូចជា ការគិតបែបវិភាគ ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)ដើម្បីរៀបចំសិស្សឱ្យត្រៀមខ្លួនសម្រាប់សង្គមឌីជីថល។

សម្រួលការគ្រប់គ្រងថ្នាក់រៀន៖ ណែនាំគ្រូបង្រៀនឱ្យប្រើឧបករណ៍ឌីជីថលសម្រាប់តាមដានវឌ្ឍនភាពរបស់សិស្ស ការវាយតម្លៃ និងការរៀបចំផែនការមេរៀនកាន់តែមានប្រសិទ្ធភាព។

លើកទឹកចិត្តឱ្យមានការច្នៃប្រឌិត៖ ជំរុញគ្រូបង្រៀនឱ្យបង្កើតមេរៀនតាមទម្រង់ឌីជីថល និងបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ថ្មីៗ ដើម្បីបំផុសគំនិតច្នៃប្រឌិតដល់គ្រូបង្រៀន និងសិស្ស។ នេះជាផ្នែកមួយនៃវគ្គសិក្សាស្តីពីអន្តរកម្មរវាងព័ត៌មានវិទ្យា និងបង្រៀននិងរៀនសម្រាប់គ្រូបឋមសិក្សាដែលរៀបចំឡើងតាមបែបចម្រុះ (blended learning) ដោយរួមមានការសិក្សាពីចម្ងាយតាមបែបសមកាល (synchronous) និងអសមកាល (asynchronous) ។ សម្រាប់ផ្នែកនៃការសិក្សាពីចម្ងាយនេះចែកចេញជា១២មេរៀន។

អ្វីដែលអ្នកនឹងរៀន

  • 123

លក្ខខ័ណ្ឌដែលត្រូវមាន

  • ជាគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១០០សាលាក្រោមកម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំលើកទី៥ (GPE5)
  • សិក្ខាកាមត្រូវមានឧបករណ៍ឌីជីថលផ្ទាល់ខ្លួនដែលមានដូចជា Laptop, Tablet, Smartphone ឬឧបករណ៍ឌីជីថលដ៍ទៃទៀតដែលអាចប្រើប្រាស់បាន
  • ត្រូវទិញសៀវភៅសិក្សាគោលតាមការកំណត់របស់សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប

អ្នកបង្រៀន

គ្រូឧទ្ទេស
គ្រូឧទ្ទេស - សាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប

របៀបចុះឈ្មោះចូលរៀន

ត្រូវបំពេញពាក្យ និងដាក់ពាក្យស្នើសុំចូលរៀន
ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។

ព័ត៌មានលំអិតអំពីវគ្គសិក្សា

  • ថ្ងៃបញ្ចប់ការចុះឈ្មោះ
    មិនកំណត់
  • ចាប់ផ្តើម
    ពេលណាក៏បាន
    បញ្ចប់
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
  • ចំនួនអ្នកចូលរៀន
    មិនកំណត់
    រយៈពេល
    15 សប្តាហ៍
  • តម្លៃ
    ឥតគិតថ្លៃ
  • មធ្យោបាយបង្រៀន
    ចម្រុះ
  • ជំនាញឯកទេស
    បច្ចេកវិទ្យា
  • ភាសា
    ខ្មែរ
  • ប្រភេទវគ្គសិក្សា
    ទោល
  • កម្រិតអ្នកចូលរួម
    បឋមសិក្សា
  • ប្រភេទអ្នកចូលរួម
    គ្រូបង្រៀន
  • ទីតាំងអ្នកចូលរួម
    សៀមរាប