
«មគ្គុទេ្ទសក៍សម្រាប់កញ្ចប់កម្មវិធីអំណានថ្នាក់ទី១» គឺជាធនធានស្វ័យសិក្សាឌីជីថល ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាសេចក្តីណែនាំដល់លោកគ្រូអ្នកគ្រូថ្នាក់ទី១ អំពីការប្រើប្រាស់កញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ប្រកបដោយប្រសិទ្ធភាព ។ ធនធានមគ្គុទ្ទេសក៍នេះ មានមាតិកាអន្តរកម្មដូចជាស្លាយ វីដេអូ សំណួរ ។ល។ ដែលត្រូវបានបែងចែកជាបួនផ្នែក៖
- ក្នុងផ្នែកទី១ លោកគ្រូ អ្នកគ្រូនឹងស្វែងយល់ពីរបៀបប្រើប្រាស់វគ្គសិក្សានេះ ស្វែងយល់ពីកម្មវិធីកញ្ចប់អំណាន និង ការបែងចែកកម្មវិធីសិក្សាប្រចាំឆ្នាំ។
- ក្នុងផ្នែកទី២ លោកគ្រូ អ្នកគ្រូនឹងត្រូវបានណែនាំឲ្យស្គាល់ពីសមាសធាតុទាំង ៥ នៃអំណាន និងគោលការណ៍ គ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើ ដែលជាគោលការណ៍ចំបងក្នុងការបង្រៀនបំណិនថ្នាក់ដំបូង។
- ក្នុងផ្នែកទី៣ លោកគ្រូអ្នកគ្រូ នឹងមើលពីលំនាំបង្រៀនសម្រាប់ប្រភេទមេរៀននីមួយៗក្នុងថ្នាក់ទី១ ។
- ផ្នែកទី៤ មានធនធានជំនួយផ្សេងៗ ដែលមានប្រយោជន៍សម្រាប់សកម្មភាពបង្រៀន ប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ។ ធនធានទាំងនោះរួមមាន លំនាំរំលឹកមេរៀន ការធ្វើតេស្ត ការអប់រំបរិយាបន្ន និងការគាំទ្រគ្រូ ។
- គ្រូ: Heak Hean
- គ្រូ: Om Leangang
- គ្រូ: Soviseth Soth
- គ្រូ: ពៅ សោភាភ័ក្រ
- គ្រូ: ហ៊ាង លឹមហឿង
- គ្រូ: ហ៊ុយ សុភី