គន្លឹះត្រូវចងចាំ
-
គ្រប់សកម្មភាពត្រូវអនុវត្តទៅតាមលំនាំក្នុងសៀវភៅណែនាំគ្រូនិងប្រើប្រាស់ពាក្យពេចន៍ជាអក្សរដិត។
-
ក្នុងពេលអាន សិស្សត្រូវប្រើភ្នែក និងចង្អុលដៃរេតាមតួអក្សរ។
-
គ្រូត្រូវដើរតាមតុសិស្ស ស្តាប់សិស្សអានជាដៃគូ និងជួយកែតម្រូវសិស្សណាអានមិនទាន់ត្រឹមត្រូវ។ ប្រសិនបើសិស្សណាលំបាកអាន គ្រូត្រូវជួយសិស្សនោះ។ គ្រូអាចអានពាក្យជាគំរូ អានពាក្យនោះម្តងទៀតជាមួយសិស្ស និងឱ្យសិស្សអានពាក្យនោះខ្លួនឯងម្ដងទៀត។
-
ប្រសិនបើសិស្សភាគច្រើនមានការលំបាក គ្រូត្រូវណែនាំឡើងវិញដោយប្រើ វិធីគ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើជាមួយ សិស្សទាំងអស់ក្នុងថ្នាក់។
-
សម្រាប់ការបង្រៀនតួអក្សរថ្មីគ្រូត្រូវសរសេរតួអក្សរដែលត្រូវរៀនធំៗលើក្តារខៀន។
-
អនុវត្ត គ្រូធ្វើ គ្រូនិងសិស្សធ្វើ សិស្សធ្វើ ដូចដែលបានលម្អិតក្នុងសៀវភៅណែនាំគ្រូ។
-
គ្រូដើរតាមតុក្នុងថ្នាក់ ពេលគ្រូនិងសិស្សធ្វើ សិស្សធ្វើ ក្នុងគ្រប់សកម្មភាពអាន និងសរសេរដើម្បីជួយសិស្ស។
-
សម្រាប់សកម្មភាពអាន ឱ្យសិស្សអានលើសពីម្តង។
-
ប្រសិនបើមានសិស្សខ្សោយគំហើញ និងខ្សោយស្តាប់ រាល់ការបង្ហាញ និងការណែនាំរបស់គ្រូត្រូវប្រាកដថាសិស្ស ទាំងនោះស្ដាប់ឮ និងឃើញច្បាស់។
-
គ្រូប្រើប័ណ្ណពាក្យ ល្បះសម្រាប់សិស្សខ្សោយស្តាប់ និងខ្សោយគំហើញ។