វគ្គសិក្សានេះនឹងវែកញែកអំពី ការគ្រប់គ្រងវគ្គសិក្សាតាមរយៈអេឡិចត្រូនិក។ អ្នកនឹងដឹងអំពីលក្ខណៈទូទៅនៃការគ្រប់គ្រងគម្រោង បន្ទាប់មកនឹងដឹងកាន់តែលម្អិតអំពីដំណាក់កាលទាំងបីរបស់គម្រោងមួយ ដែលរួមមាន ការធ្វើផែនការ ការអនុវត្តន៍ និងការវាយតម្លៃ។
គំនិត និងការកិច្ចប្រឹងប្រែងជាច្រើន អាចឲ្យអ្នករៀបចំបង្កើតគម្រោងការសិក្សាតាមរយៈអេឡិចត្រូនិកមួយឲ្យលេចចេញជារូបរាងបាន ដោយប្រើប្រាស់វិធីសាស្ត្រក្នុងការគ្រប់គ្រងគម្រោង។ អាស្រ័យហេតុនេះហើយ ទើបម៉ូឌុលនេះបង្ហាញអំពីទស្សនៈទូទៅមួយ ស្ដីអំពីការគ្រប់គ្រងវគ្គសិក្សាអេឡិចត្រូនិក តាមដែលអាចធ្វើទៅបាន។ នៅតាមដំណាក់កាលខ្លះនោះយើងមិនអាចលើកយកមកពន្យល់អំពីរាល់ជំហានចាំបាច់នានានៅក្នុងការគ្រប់គ្រងគម្រោងបានឡើយ។ ដូច្នេះហើយទើបម៉ូឌុលនេះជ្រើសយកឧទាហរណ៍មួយអំពី «គម្រោងជាលក្ខណៈវគ្គសិក្សា» ដែលនៅក្នុងគម្រោងនោះ វគ្គសិក្សាជាលក្ខណៈអេឡិចត្រូនិកមួយនឹងត្រូវបានរៀបចំបង្កើតឡើង ធ្វើឲ្យចេញជារូបរាងដាក់ឲ្យប្រើប្រាស់ (បង្រៀន) និងវាយតម្លៃ។
- គ្រូ: សុំ ថាច