ការអភិវឌ្ឍភាពជាអ្នកដឹកនាំ
01/11/2025
Never
0
48 Hours
Blended
Free
ការអភិវឌ្ឍភាពជាអ្នកដឹកនាំ
Teacher Development Departmentកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងផ្ដោតលើការលើកកម្ពស់ ភាពជាអ្នកដឹកនាំនិងសមភាពយេនឌ័រ តាមរយៈការអភិវឌ្ឍសមត្ថភាពនិងឱកាសបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទូទៅរបស់ខ្លួន ដោយសង្កត់ធ្ងន់លើតម្រូវការ ចម្រុះ និងការអភិវឌ្ឍរបស់អ្នកដឹកនាំជាស្ត្រី។
មេរៀនទី ១ និងទី ២ ៖ ការណែនាំអំពីភាពជាអ្នកដឹកនាំ ផ្ដោតលើការណែនាំអំពីគោលគំនិតភាពជាអ្នកដឹកនាំក្នុង វិស័យសាធារណៈ ដោយកំណត់អាកប្បកិរិយាសម្រាប់ភាពជោគជ័យ ការរំពឹងទុកថ្មីៗចំពោះអ្នកដឹកនាំ និងការស្វែង យល់អំពីគំរូភាពជាអ្នកដឹកនាំចំនួន ៥ រួមទាំងការប្រៀបធៀបអំពីភាពជាអ្នកដឹកនាំនិងអ្នកគ្រប់គ្រង។
មេរៀនទី ៣ ៖ ជំនាញទំនាក់ទំនងអន្តរបុគ្គល ដោយផ្តោតលើការប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងមិនផ្ទាល់មាត់ (សំឡេង ការបង្ហាញមុខ អារម្មណ៍ កាយវិការ) ដើម្បីផ្លាស់ប្តូរព័ត៌មាន ឥទ្ធិពលលើទស្សនៈ បង្កើតទំនាក់ទំនង និងគាំ ទ្រការសម្រេចចិត្ត។
មេរៀនទី ៤ ៖ សមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ជួយឱ្យសិក្ខាកាមឆ្លុះបញ្ចាំងពីវិសមភាពយេនឌ័រ និង ស្វែងយល់ពីជំហានអនុវត្តជាក់ស្តែង ដែលអ្នកដឹកនាំអាចទទួលយកដើម្បីលើកកម្ពស់បរិយាកាសការងារដែលមាន សមភាព ស្របតាមការប្តេជ្ញារបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។
មេរៀនទី ៥ ៖ ការណែនាំអំពីប្រឹក្សាណែនាំ ដែលជាឧបករណ៍ដ៏មានតម្លៃសម្រាប់អ្នកដឹកនាំ ដោយវាពង្រឹង ទំនាក់ទំនង ការពេញចិត្ត និងប្រសិទ្ធភាពការងារ។ មេរៀននេះ ពន្យល់អំពីនិយមន័យ ការអនុវត្ត ការកសាង ទំនុកចិត្ត និង សីលធម៌ រួមទាំងធាតុសំខាន់ៗសម្រាប់ភាពជោគជ័យក្នុងការអនុវត្តជំនាញប្រឹក្សាណែនាំ នេះនៅក្នុងសាលារៀន និង កន្លែងធ្វើការផងដែរ។
មេរៀនទី ៦ ៖ ការឆ្លុះបញ្ចាំងលើមាតិកាវគ្គបណ្តុះបណ្តាល និងការរៀបចំគម្រោងប្រតិបត្តិនៅកន្លែងការងារ ដើម្បី អនុវត្តជំនាញភាពជាអ្នកដឹកនាំ និងការប្រឹក្សាណែនាំក្នុងបរិបទវិជ្ជាជីវៈ។
What you will learn
- គោលគំនិតមូលដ្ឋានស្តីពីភាពជាអ្នកដឹកនាំ
- ការប្រើប្រាស់ជំនាញទំនាក់ទំនងដើម្បីគាំទ្រ និងលើកទឹកចិត្តបុគ្គលិក
- ភាពជាអ្នកដឹកនាំទាក់ទងនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម
- ការប្រឹក្សាណែនាំសម្រាប់ភាពជាអ្នកដឹកនាំ
Prerequisites
- កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃសម្រាប់បំពេញកិច្ចការអនឡាញ
- បណ្តាញអ៊ីនធឺណែត
Instructors
Course Details
-
Provider
Teacher Development Department
-
Enrollment End Date
Never
-
Start Date
01/11/2025
End DateNever
-
Seats
700
-
Seats
700
Duration48 Hours
-
Price
Free
-
Modality
Blended
-
Specialty
Leadership Skills
-
Language
Khmer
-
Training Type
Single
-
Participant Level
District Office, Provincial Office
-
Participant Type
Education staff
-
Location
Ministry of Education, Youth, and Sport
កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដល់មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងផ្ដោតលើការលើកកម្ពស់ ភាពជាអ្នកដឹកនាំនិងសមភាពយេនឌ័រ តាមរយៈការអភិវឌ្ឍសមត្ថភាពនិងឱកាសបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងទូទៅរបស់ខ្លួន ដោយសង្កត់ធ្ងន់លើតម្រូវការ ចម្រុះ និងការអភិវឌ្ឍរបស់អ្នកដឹកនាំជាស្ត្រី។