គរុកោសល្យឌីជីថលអន្តរកម្ម ការបង្កើតខ្លឹមសារមេរៀនឌីជីថល សម្រាប់គ្រូបង្រៀន
18/12/2025
មិនកំណត់
0
90 ម៉ោង
ចម្រុះ
ឥតគិតថ្លៃ
គរុកោសល្យឌីជីថលអន្តរកម្ម ការបង្កើតខ្លឹមសារមេរៀនឌីជីថល សម្រាប់គ្រូបង្រៀន
សហគមន៍អ្នកបង្កើតវគ្គសិក្សាវគ្គសិក្សានេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីជួយគាំទ្រលោកគ្រូ អ្នកគ្រូ ក្នុងការអភិវឌ្ឍជំនាញបង្រៀនឱ្យទាន់សម័យ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើតមាតិកាអប់រំឌីជីថលដែលមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្ពស់។
នៅក្នុងយុគសម័យបរិវត្តកម្មឌីជីថល សិស្សានុសិស្សត្រូវការបទពិសោធន៍រៀនសូត្រថ្មីៗ ដែលមិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវបច្ចេកវិទ្យា ការធ្វើអន្តរកម្ម និងការចូលរួមយ៉ាងសកម្ម។ វគ្គសិក្សានេះនឹងបំពាក់បំប៉នលោកគ្រូ អ្នកគ្រូ នូវចំណេះដឹង ជំនាញ និងឧបករណ៍ចាំបាច់ ដើម្បីប្រែក្លាយថ្នាក់រៀនទៅជាបរិយាកាសសិក្សាដ៏រស់រវើក។
១. វិធីសាស្ត្របង្រៀនទំនើប៖ ផ្លាស់ប្តូរការបង្រៀនឱ្យសិស្សជាមជ្ឈមណ្ឌល ដោយប្រើប្រាស់វិធីសាស្ត្រសកម្ម និងការដោះស្រាយបញ្ហា ដើម្បីបណ្តុះបំណិនសតវត្សទី២១។ ២. ការផលិតមាតិកាឌីជីថល៖ បំពាក់បំប៉នជំនាញបច្ចេកទេសក្នុងការរចនារូបភាព ស្លាយ និងវីដេអូដែលមានគុណភាព ដើម្បីធ្វើឱ្យមេរៀនកាន់តែងាយយល់ និងទាក់ទាញ។ ៣. អន្តរកម្ម និងល្បែងសិក្សា: ប្រើប្រាស់បច្ចេកវិទ្យា និងហ្គេម ដើម្បីបង្កើនការចូលរួមរបស់សិស្ស ធ្វើឱ្យការរៀនសូត្រពោរពេញដោយភាពសប្បាយរីករាយ និងការប្រកួតប្រជែងស្ថាបនា។
តាមរយៈវគ្គសិក្សានេះ លោកគ្រូ អ្នកគ្រូមិនត្រឹមតែទទួលបាននូវឧបករណ៍ និងចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាអ្នកដឹកនាំការផ្លាស់ប្តូរឌីជីថល ដែលអាចបង្កើតអនាគតនៃការសិក្សាកាន់តែប្រសើរសម្រាប់សិស្សានុសិស្សកម្ពុជា។
ជាចុងក្រោយ អ្នកនឹងមានសមត្ថភាពក្នុងការរៀបចំសកម្មភាពក្នុងថ្នាក់ដែលជំរុញឱ្យសិស្សចូលរួមយ៉ាងសកម្ម បង្កើនបំណិនសតវត្សទី២១ ដូចជាការទំនាក់ទំនង ការសហការ និងការគិតស៊ីជម្រៅ ដែលជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ពួកគេ។
អ្វីដែលអ្នកនឹងរៀន
- យល់ដឹង និងអនុវត្ត វិធីសាស្រ្តបង្រៀនបែបសកម្ម ដើម្បីអភិវឌ្ឍបំណិនគិត និងការដោះស្រាយបញ្ហា។
- ពង្រឹង កិច្ចសហការក្រុម ការទំនាក់ទំនង និងទំនុកចិត្តក្នុងការចែករំលែកគំនិតក្នុងស្ថានភាពជាក់ស្តែង។
- ប្រើប្រាស់ និងរចនាមាតិកាឌីជីថលសម្រាប់ការអប់រំ។
- ប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងការស្ទង់មតិ និងសំណួរអន្តរកម្មសម្រាប់ប្រមូលទិន្នន័យក្នុងថ្នាក់។
- អនុវត្តវិធីសាស្រ្ដបង្រៀន ដោយបញ្ចូលធាតុនៃល្បែងទៅក្នុងការបង្រៀន។
- បង្កើត បរិយាកាសសិក្សា ដែលមានភាពច្នៃប្រឌិត ទាក់ទាញ និងជំរុញការចូលរួមយ៉ាងសកម្មពីអ្នករៀន។
លក្ខខ័ណ្ឌដែលត្រូវមាន
- កុំព្យូទ័រ
- ថេបផ្លេត
- ទូរសព្ទដៃឆ្លាតវៃ
- អ៉ីធឺណិត
ព័ត៌មានលំអិតអំពីវគ្គសិក្សា
-
អ្នកផ្តល់វគ្គសិក្សា
សហគមន៍អ្នកបង្កើតវគ្គសិក្សា
-
ថ្ងៃបញ្ចប់ការចុះឈ្មោះ
មិនកំណត់
-
ចាប់ផ្តើម
18/12/2025
បញ្ចប់មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
-
ចំនួនអ្នកចូលរៀន
មិនកំណត់
រយៈពេល90 ម៉ោង
-
តម្លៃ
ឥតគិតថ្លៃ
-
មធ្យោបាយបង្រៀន
ចម្រុះ
-
ជំនាញឯកទេស
ការបង្កើតឧបករណ៍វាស់សមត្ថភាព, ការបង្កើតមាតិកា, បច្ចេកវិទ្យា, វិធីសាស្ត្របង្រៀន, ជំនាញគរុកោសល្យ
-
ភាសា
ខ្មែរ
-
ប្រភេទវគ្គសិក្សា
ទោល
-
កម្រិតអ្នកចូលរួម
មិនកំណត់
-
ប្រភេទអ្នកចូលរួម
បុគ្គលិកអប់រំ, គណគ្រប់គ្រងសាលារៀន, គ្រូបង្រៀន, គ្រូគរុកោសល្យ
-
ទីតាំងអ្នកចូលរួម
មិនកំណត់
វគ្គសិក្សានេះត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីជួយគាំទ្រលោកគ្រូ អ្នកគ្រូ ក្នុងការអភិវឌ្ឍជំនាញបង្រៀនឱ្យទាន់សម័យ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបង្កើតមាតិកាអប់រំឌីជីថលដែលមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្ពស់។